ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកែប
Thu,24 November 2022 (Time 01:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 117នាក់)

ខេត្តកែប:នៅព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋ លេខាធិការ ក្រសួងមហាផ្ទៃ បានអ ញ្ជើញជា អធិបតីក្នុង ពិធីប្រកាសឲ្យចូលកាន់តំណែងជាប្រធានពន្ធនា គារខេត្តកែប ដោយលោក ត្រូវព្រាប ឌន ចូលកាន់ តំណែងជា ប្រធានពន្ធនាគារខេត្តកែប។

ក្នុងពិធីប្រកាស ឲ្យចូលកាន់តំណែ ងនេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្តកែប ប្រតិភូអមដំណើរ ព្រមទាំ ង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិ ញខេត្ត ជាច្រើននាក់ទៀតផងដែរ។

ឯកឧត្តម ប៉ាវ ហម ផានមានប្រសា សន៍លើកឡើងថា មន្ត្រីពន្ធនាគារទាំងអស់ ត្រូវមានសាមគ្គីភាព ឯក ភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងជា មួយអង្គភាពនានា ជាពិសេសស្ថាប័ នតុលាការ ត្រូវគោរព តួរនាទីខ្លួនឯ ង មិនត្រូវយកតួនាទីរបស់ខ្លួន ទៅគៀបសង្កត់ អ្នកទោសឡើយ ហើយគ្មានជនណាម្នាក់ យកអ្នកជាប់ពន្ធនាគារ ចេញជាដាច់ខាត បើគ្មានការ អនុញ្ញាត លិខិតស្នាមត្រឹមត្រូវឡើយ និង មិនត្រូវយកអ្នកណាម្នាក់ ចូលពន្ធនាគារគ្មានលិខិតស្នាមចេញពីអាជ្ញាធរតុលាការឡើយ។

ឯកឧត្តម សុខ លូ បានលើកឡើងពីការដឹកនាំ របស់លោក ព្រាប ឌន ក ន្លងមក បំរើការងារជា អនុប្រធានពន្ធនាគារ ខេត្តព្រះសីហនុ។

ឯកឧត្តម ក៏បានជំរុញឲ្យ លោក ព្រា ប ឌន ត្រូវតែខិតខំបន្ត ការងារដឹក នាំអង្គភាព ឲ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ដោយអនុវត្តឲ្យបានម៉ត់ចត់ នូវគោលការណ៍ច្បា ប់ លិខិតបទដ្ឋាន គតិយុត្ត ជាធរមា ន និងគោលការណ៍ ណែនាំរបស់រា ជរដ្ឋាភិបាល ដែលបានដាក់ចេញ ឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមបទវិន័យ ក្រម សីលធម៌ និងតួនាទី ភារកិច្ចនៅក្នុង អង្គភាព ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដោយធ្វើការពិភាក្សាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកើតមាន ឡើ ង ។
ចំពោះមន្ត្រីខិលខូច មួយចំនួនតូចត្រូវ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល” ជាពិសេស ត្រូវបន្តក្តាប់ឲ្យបានរាល់បញ្ហា ប្រឈម ការលំបា ក និងរិះរក គ្រប់មធ្យោបាយ ជួយដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយ ប្រសិទ្ធភាព។

ឯកឧត្តម ប៉ាវ ហមផាន មានប្រសា សន៍ លើកឡើងថា មន្ត្រីពន្ធនាគារទាំងអស់ ត្រូវមានសាមគ្គីភាព ឯកភា ពផ្ទៃក្នុងល្អ មានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរពតួរនាទីខ្លួនឯង មិនត្រូវយកតួនាទី របស់ខ្លួន ទៅគៀបសង្កត់ អ្នកទោសឡើ យ ហើយគ្មានជនណាម្នាក់ យកអ្នកជាប់ពន្ធនាគារ ចេញជាដាច់ខាត បើគ្មានការអនុញ្ញាត លិខិតស្នាមត្រឹមត្រូវឡើយ និងមិនត្រូវយកអ្នក ណាម្នាក់ ចូលពន្ធនាគារគ្មានលិខិត ស្នាមចេញ ពីអាជ្ញាធរ តុលាការឡើយ។

ត្រូវរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារ ហើយមន្ត្រីពន្ធនា គារ ត្រូវទប់ស្កាត់ ការជ្រាបចូលនូវអ្វីដែលហាមឃាត់ ដូចជារបស់ប៉ះពា ល់សុខ សុវត្ថិភាព ដល់អ្នកជាប់ឃុំ ទប់ស្កាត់គ្រឿងញៀន ទប់ស្កាត់គ្រឿងស្រវឹង ជាដាច់ខាត៕ដោយ÷ស៊ុប អះម៉ាត់(កែប)

វីដែអូ