ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឈ្មួញឈើកំពុងតែសម្រុកដឹកជញ្ជូនឈើគ្រឿងចេញពីចំណុច គីឡូម៉ែត្រ 115 និង 107 សំពោច ស្រែរនាមក្នុងស្រុកស្នួល ដោយរលូនពុំមានសមត្ថកិច្ចណាអើពើឬធ្វើការបង្ក្រាបឡើយ
Wed,12 January 2022 (Time 12:38 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 214នាក់)

[[ខេត្តក្រចេះ:ក្រុមបទល្មើសដឹកជញ្ជូនអនុផលព្រៃឈើ ខុសច្បាប់ជាច្រើនក្រុមកំពុងតែមានវត្តមានក្នុងទឹកដីស្រុកស្នួលខេត្តក្រចេះយ៉ាងមមាញឹក រូបភាពច្បាស់ការ ក្បួនរថយន្តសាំយ៉ុងកំពុងតែធ្វើសកម្មភាព ដឹកជញ្ជូនអនុផលព្រៃឈើ យ៉ាងរលូនតាមដងផ្លូវ ជាតិលេខ 76 ចាប់ពីចំណុច គីឡូម៉ែត្រ 115 និងចំណុច គីឡូម៉ែត្រ 107 សំពោច ស្រែរនាម ដែលគេតែងតែ ឃើញវត្តមានមន្ត្រីជាប់ពាក់ព័ន្ធ និងជំនាញជាច្រើនស្ថាប័នតាមដងផ្លូវ មិនមានធ្វើការហាមឃាត់ឬបង្ក្រាប ទៅលើក្រុមឈ្មួញឈើនៅចំណុចទីតាំងខាងលើនេះឡើយ ព័ត៌មានជាក់ស្ដែងបានដឹងថា ឈ្មួញឈើទាំងនេះ តែងតែចូលទៅដឹកជញ្ជូន ឈើប្រភេទឈើគ្រឿង ស្ទើរតែរាល់ថ្ងៃ ជាពិសេស ក្នុងអំឡុងម៉ោង ពាក់កណ្តាលអធ្រាត្រ ពួកគេតែងតែធ្វើសកម្មភាព ដឹកជញ្ជូនប្រសេចប្រសាច ពេញផ្លូវ ដោយពុំមាន ឃើញសមត្ថកិច្ច ឬក៏មន្ត្រីជាប់ពាក់ព័ន្ធធ្វើការបង្ក្រាបឡើយ ជាពិសេសខាងក្រុមអ្នកសារពត៍មានក៏បាន ធ្លាប់ទំនាក់ទំនង ទៅ(លោក រាក់) ដែលជាប្រធានស្នាក់ការអាវុធហត្ថ 709 ដើម្បី សូមសហការ និងទប់ស្កាត់ទៅលើក្រុមឈ្មួញឈើខាងលើនេះ ម្ដងហើយម្ដងទៀត ប៉ុន្តែ ជាក់ស្ដែង នៅយប់ថ្ងៃទី 7 ឈានចូលថ្ងៃទី 12 ខែមករា ឆ្នាំ 2022 ក្រុមការងារយើង ក៏បានជួបប្រទះ នៅរថយន្ត ដឹកឈើស្ដែងៗម្តងទៀតចាប់ពីចំណុច សំពោច ស្រែរនាមរហូតមកដល់រង្វង់មូលស្រុកស្នួលក្រុមការងារបានផ្តិតយករូបភាពដើម្បីផ្សព្វផ្សាយ ជូនទៅដល់ ថ្នាក់ដឹកនាំដែលជាប់ពាក់ព័ន្ធ ជួយមានវិធានការ បង្ក្រាបទៅលើ ក្រុមដឹកជញ្ជូន អនុផលព្រៃឈើ ខាងលើនេះផង បើយោងតាមប្រភពព័ត៌មានប្រចាំមូលដ្ឋានស្រុកស្នួលមួយចំនួន បានឲ្យដឹងថា មន្ត្រី ឬក៏ស្ថាប័ន ជំនាញ ដែលជាប់ពាក់ព័ន្ធ ក្នុងដងផ្លូវជាតិលេខ 76 នេះ មិនដែលមានធ្វើការបង្ក្រាប ឬទប់ស្កាត់ ជាមន្ត្រីចិត្តស្មោះត្រង់ម្ដងណាឡើយ ។គេដាក់ការសង្ស័យថា បើទោះបីជា មានការ ដឹកជញ្ជូន ដោយបើកចំហរលើដងផ្លូវជាតិយ៉ាងណាក៏ដោយ ក៏ពុំដែរ មានការបង្ក្រាប នោះដែរ តែច្បាស់ណាស់ បើសិនជា មិនមានការបើកដៃបិទភ្នែកបិទត្រចៀក នោះ ក្រុមឈ្មួញឈើទាំងនេះ ក៏ប្រហែលជាមិនអាច ធ្វើការដឹកជញ្ជូន យ៉ាងរលូនបែបនេះដែរ នេះគឺជា ការអសមត្ថភាពរបស់មន្ត្រីមួយចំនួនតូច ដែលនៅតាមដងផ្លូវ តែងតែបិទបាំងដល់ថ្នាក់ដឹកនាំខាងលើ ជាពិសេសមន្ត្រីពុករលួយមួយក្តាប់តូចនេះ ដែលតែងតែធ្វើឲ្យថ្នាក់ដឹកនាំខាងលើ មានការរិះគន់ ពីសំណាក់សាធារណះជននឹងបងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានជាក់ស្ដែងយ៉ាងខ្លាំង។
មហាជនទូទៅក៍ដូចជាប្រជាពលរដ្ឋជាច្រើន សំណូមពរដល់ថ្នាក់ដឹកនាំ ក្នុងខេត្តក្រចេះនឹងត្បូងឃ្មុំ នឹងខេត្តព្រៃវែងជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងថ្នាក់ដឹកនាំ ដែលជាប់ពាក់ព័ន្ធទាំងអស់ ក្នុងខេត្ត ខាងលើ សូមជួយមានវិធានការ បង្ក្រាបទៅលើក្រុម ឈ្មួញឈើទាំងនេះ ចេញពីក្នុងទឹកដីស្រុកស្នួលប្រកបបានដោយប្រសិទ្ធិភាព ផងទាន!!!។ទំនាក់ទំនងពាណិជ្ជកម្មផ្សងៗនឹងព័ត៍មានBreakinTVonline.com
Tel:0883070002!!!

វីដែអូ