ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធី​សម្ពោធដាក់អោយប្រេីប្រាស់ផ្លូវបេតុងអាមេមួយខ្សែ​ ស្ថិតនៅភូមិកែវក្រសាំង​ សង្កាត់​កែប​ ក្រុងកែប ខេត្តកែប!
Tue,11 January 2022 (Time 12:12 PM)
ដោយ ៖ ស៊ុប អះម៉ាត់ (ចំនួនអ្នកអាន: 206នាក់)

#ខេត្តកែប,រសៀលថ្ងៃទី១០ មករា ឆ្នាំ២០២២ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវចាក់បេតុងអាមេ មួយខ្សែ ស្ថិត នៅភូមិកែវក្រសាំង សង្កាត់​កែប​ ក្រុងកែប ខេត្តកែប ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប ឯកឧត្តម​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
បើតាមរបាយការណ៍ស្វាគមន៍ របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត អោយដឹងថាៈ ផ្លូវបេតុង មួយខ្សែដែរត្រូវកាត់ខ្សែបូរ សម្ពោធ ដាក់អោយប្រើសប្រាសជាផ្លូវការនាពេលនេះមានប្រវែងសរុប ១.២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ​ តភ្ជាប់ ពីផ្លូវជាតិ៣៣A ទៅកាន់ផ្លូវជាតិលេខ៣៣។ ឯកឧត្តម​ បញ្ជក់ថា ខេត្តកែប​ បច្ចុប្បន្ននេះពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុង ប្រឹងប្រែង កសាង ជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីដ្ឋានទេសចរណ៍ តំបន់ឆ្នេរ អោយកាន់តែមានភាពស្រស់ត្រកាល និង អនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកសម្រាក លំហែរកំសាន្ត នៅតំបន់ឆ្នេរសមុទ្រខេត្តកែប កាន់តែមាន សន្ទុះច្រើនឡើងៗទៅអនាគត​ ពិសេសពេលនេះ ផ្លូវបេតុងថ្មីនេះ នឹងបំរើតម្រូវការមមារញឹក ព្រោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ក៏ដូចជាភ្ញៀវទេសចរមកពីភ្នំពេញនឹងបណ្ដាខេត្តផ្សេងៗ​ អាចធ្វើដំណើរកាត់ត្រង់ទៅលេងឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួល។
មានប្រសាសន៍ សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងឱកាសនោះ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ លើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែ គិតគូដល់សុខទុក្ខការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាក់ស្តែង ថ្ងៃនេះ ក្រោមដំបូលនៃសុខសន្តិភាព ខេត្តកែបរបស់យើង ទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ពិសេស ការពង្រីកហេដ្ឋារចនាសម្ពន្ធ ជាប្រយោជន៍សម្រាប់បម្រើអោយវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានភាពងាយស្រួសដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងជួយសម្រួលការចរាចរកសិផល ផលនេសាទ របស់បងប្អូនប្រជាពលរដ្ឋ ធ្វើអោយជីវភាពប្រជាពលរដ្ឋកាន់តែធូរធា​ រួមចំណែកកាត់បន្ថយភាពក្រីក្រ កាន់តែឆាបរហ័ស។ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ បន្ថែមថា​ ទោះយ៉ាងណា សមិទ្ធផលទាំងនេះពុំទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ យើងនឹងខិតខំរួមគ្នាបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសអោយកាន់តែមានការរីកចំរើនជឿនលឿនទៅមុខ ដូច្នេះយើងត្រូវតែរួមគ្នារក្សាការពារនូវសុខសន្តិភាព ដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ កុំជឿការញ៉ុះញុង បង្ករអសន្តិសុខ និងអនាធិបតេយ្យក្នុងសង្គមជាតិ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងបន្តអនុវត្ត នូវវិធានការ បីកុំ បីការពារ ព្រមទាំងទៅទទួលវ៉ាក់សាំង ដូសជម្រុញអោយបានគ្រប់ៗគ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងបំប្លែងខ្លួនថ្មី(អូមីក្រុង)។ បន្ទាប់ពី ផ្តល់ជូនវត្ថុអនុស្សាវរីយ៍ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមនូវ ក្រមារពោះគោម្នាក់មួយ និងថវិកាម្នាក់១ម៉ឺនរៀល រួចមក​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ បានអញ្ជើញកាត់ខ្សែបូរ ជានិមិត្តរូបនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ ផ្លូវបេតុងដ៏ស្រស់ស្អាតមួយខ្សែនេះ៕#ស៊ុបអះម៉ាត់ព័ត៌មានbreakungtvonline

វីដែអូ