ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
នោះ!បែកធ្លាយអាត់សំលេង លោក អុិត សឿង អធិការ រងទទួលផែនកិច្ចការប៉ុស្ត៏ិ តេទូរស័ព្ទគំរាម កូសគៀរលុយពីមន្ត្រី ប៉ុស្តិ៍រដ្ឋបាលនៅតាមមូលដ្ឋាន មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងយកឈ្មោះ ស្នងការ រងខេត្ត មកនិយាយ ដេីម្បីផលប្រយោជន៏ផ្ទាល់ខ្លួន
Fri,11 November 2022 (Time 03:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

ស្រុក កូនមុំ ខេត្ត រតន:គីរី ចេញផ្សាយថ្ងៃ សុក្រ ទី 11 ខែ វិច្ឆិកា ឆ្នាំ 2022 ។
នោះ!បែកធ្លាយអាត់សំលេង លោក អុិត សឿង អធិការ រងទទួលផែនកិច្ចការប៉ុស្ត៏ិ តេទូរស័ព្ទគំរាម កូសគៀរលុយពីមន្ត្រី ប៉ុស្តិ៍រដ្ឋបាលនៅតាមមូលដ្ឋាន មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងយកឈ្មោះ ស្នងការ រងខេត្ត មកនិយាយ ដេីម្បីផលប្រយោជន៏ផ្ទាល់ទៀតផង ។
បេីតាមប្រភពពត៌មានផ្តល់មកអង្គភាពសារព័ត៌មានយេីងអោយដឹងថា បច្ចុប្បន្នលោក អុិត សឿង អធិការ រងស្រុក កូនមុំ ទទួលកិច្ចការប៉ុស្តិ៍រូបនេះ កំពុងតែស្ថិតក្នុងព្រមាន ដាក់ពិន័យ ស្តីពីច្បាប់កងកំលាំងនគរបាលជាតិ ដោយសារ លោក អុិត សឿង អធិការរង រូបនេះបានប្រព្រឹត្តិខុស ដោយមាន លិខិត បញ្គាប់ការពី លោកឧត្តមសេនីយ៍ទោ យុិន ចំណាន ស្នងការខេត្ត រតនៈគីរី ក្នុងខែ សីហា ឆ្នាំ 2021។
អ្វីដែលសំខាន់ ប្រភពត៌មានបានផ្តល់មកថា លោក អុិត សឿង គឺកំពុងស្ថិតក្នុង ការតាមដាន អង្កេតរបស់ តុលាការ មួយវិញ អគ្គស្នងការនគរបាលជាតិបានចេញកាតក្រហម ចំពោះមន្ត្រី អសកម្ម ម្នាក់នេះផងដែរ តែបច្ចុប្បន្ន លោក អធិការរង រូបនេះ មិនបានក្លាចញញេីតនឹងការព្រមាន ពីស្នងការខេត្តឡេីយ នៅតែគឃ្លេីន ទោះជាមានលិខិត បង្គាប់ការពី ឯកឧត្តម ស្នងការខេត្តក៏ដោយ។ បេីតាមប្រជាពលរដ្ឋនៅមូលដ្ឋានស្រុក កូនមុំ បានប្រាប់ថា លោក អុិត សឿង មានការពាក់ព័ន្ធ កាងល្បែងសុីសង ស្ទេីរតែគ្រប់ប្រភេទនៅស្រុក កូនមុំ ថែមទាំង ឆ្កឹះឆ្កៀល បង្គាប់បញ្ជា អោយមន្ត្រីនៅតាមប៉ុស្តិ៍ រកលុយបង់អោយគាត់ ជាថ្នូរបិតបាំង អំពេីពុករលួយផ្សេងៗ ។
ជាចុងក្រោយ ប្រជាពលរដ្ឋ នឹងមន្ត្រីក្នុងអង្គភាព (សូមមិនបញ្ចេញឈ្មោះ) បានកេីតទុកមិនសុខចិត្ត នូវទង្វេីមិនគប្បី ជាច្រេីនរបស់លោក អធិការរង ឈ្មោះ អុិត សឿង ដូច្នេះ ពលរដ្ឋ នឹងមន្ត្រីក្នុងអង្គភាព សូមសំនូមពរដល់ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការខេត្ត មេត្តាចាត់វិធានការចំពោះស្នងការរងម្នាក់នេះផង បេីទិកបណ្តោយអោយគាត់នៅធ្វេីមន្ត្រីដូចបច្ចុប្បន្ននេះទៀត ពលរដ្ឋក្នុងមូលដ្ឋាននឹងជួបបញ្ហា អសន្តិសុខ ភូមិឃុំ សុវត្ថិភាព 9ចំនុចជាក់ជាមិនខាន ពិសេសមន្ត្រីតាមប៉ុស្តិ៍មូលដ្ឋាន នឹងបាត់បង់ទឹកចិត្ត ក្នុងកិច្ចការ មួយទៀតអាចមានបញ្ហាដល់ជួរមន្ត្រីនគរបាលស្រុក កូនមុំ ទាំងមូលក៏ថាបានដែរ។
ដោយអង្គភាព Breaking tv online អង្គភាពរបស់យេីងខ្ញុំ រីករាយស្វាគមន៍ កែរតម្រូវ រាល់កំហុសឆ្គង រាល់ពាក្យពេចន៍ ខ្លឹមសារក្នុងអត្តបទផ្សាយខាងលេី ពីសាមីជន។សូមអរគុណ

វីដែអូ