ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងខេត្ត ព្រះវិហារ ចាប់ផ្ដើមកក្រើកវិញហើយ
Mon,10 January 2022 (Time 06:31 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 72នាក់)

ខេត្តព្រះវិហារ ៖ មានសេចក្ដីរាយការណ៍ថា បទល្មើសព្រៃឈើនៅខេត្តព្រះវិហារ ចាប់ផ្តើមកក្រើកឡើងវិញ ក្រោមការឃុបឃិតគ្នាជាប្រព័ន្ឋ ជាមួយមន្រ្តីជំនាញជ្រោកក្រោមស្ថាប័នរដ្ឋ ដែលមាន លោកស្រី ឡេង ធារ៉ា ដែលត្រូវបានគេស្គាល់ថា ជាថៅកែក្រុមហ៊ុន
ធ្វើផ្លូវចូលក្នុងព្រៃព្រះរការ ដើម្បីកាប់បំផ្លាញព្រៃឈើ ក្នុងនោះគេស្គាល់លោក មោក វិច្ឆិកា ដើរតួជាអ្នកបិទមាត់ព័ត៌មាន គ្រប់គ្នាក្នុងខេត្តព្រះវិហារ ។

ប្រភពខាងលើនោះបន្តថា បើទោះជាមានការបំបិទមាត់អ្នកព័ត៍មានក្នុងការបិទបាំងការកាប់បំផ្លាញព្រៃឈើដែលកំពុងនៅសេសសល់តិចតួចឲ្យឈានទៅរកវិនាសហិនហោចពីសំណាក់ឈ្មួញឈើទុច្ចរិតក្ដី ប៉ុន្តែសម្រាប់ព័ត៍មាននៃការបំផ្លាញសម្បត្តិធម្មជាតិទាំងឡាយនៅតែគេចមិនផុតពីកាម៉េរ៉ាអ្នកកាសែតត្រាច់ចរដដែល។តាមសេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា នៅថ្ងៃទី៩ខែមករា ឆ្នាំ ២០២២ បន្ទាប់ពីដេប៉ូឈើរបស់ ចែម៉ៅ បានផ្អាកមួយរយះ ក៏នៅមានលោកស្រី ឡេង ធារ៉ា ខិតខំឃុបឃិតគ្នាឈូសឆាយផ្លូវចូលព្រៃព្រះរការ ក្រោយក្រុមហ៊ុនដោន និងកងពលតូចលេខ៩ ដោយបានឈូសបុកចូលចំនួន២ច្រក ដើម្បីត្រៀមកាប់បំផ្លាញឈើពីព្រៃព្រះរការ ដែលជាព្រះអភិរក្ស និងជាធនធានសម្បត្តិដូនតាខ្មែរជំនាន់មុន។
ប្រជាពលរដ្ឋ ក៏ដូចជាអ្នកឃ្លាំមើលថែរក្សា អភិរក្សធនធានធម្មជាតិព្រៃឈើ បានសំណូមពរឲ្យលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ហ៊ានចេញមុខបង្រ្កាបការឈូឆាយ ការដឹកជញ្ជូនឈើដោយខុសច្បាប់របស់លោកស្រី ឡេង ធារ៉ាអោយមានប្រសិទ្ធភាព? បើអាចបានសូមមេត្តាជួយចុះត្រួតពិនិត្យព្រៃព្រះរការ ចម្រុះនៅក្រោយក្រុមហ៊ុនដោន ក្បែរកងពលតូចលេខ៩ផងទាន!ព្រោះគេដាក់ការសង្ស័យថា ក្នុងអណត្តិលោកប្រាក់ សុវណ្ណអភិបាលខេត្ត បទល្មើសព្រៃឈើកើនឡើងជាលំដាប់ អំពីបញ្ហាព្រៃឈើ ដូច្នេះដើម្បីទុកដើមឈើជូនកូនចៅ ជំនាន់ក្រោយមើលផងទាន។មានការស្នើរនឹងសំណូមពរឲ្យអភិបាលខេត្តនេះធ្វើបច្ចុប្បន្នភាពបង្ហាញឲ្យបានច្បាស់លាស់លើសម្បត្តិធម្មជាតិដូចជាព្រៃឈើនេះជាដើម ថាតើវានៅសេសសល់ប៉ុន្មានភាគរយ! ហើយអនុញ្ញាតិឲ្យឈ្មួញបំផ្លាញអស់ប៉ុន្មានភាគរយ! លុយដែលបានពីឈ្មួញមានចំនួនប៉ុន្មាន!បង់ចូលថវិការជាតិប៉ុន្មាន!៕ទំនាក់ទំនងពាណិជ្ជកម្មនឹងព័ត៍មានផ្សេងៗតាមរយះលេខ 08830 70 002!!! សូមអរគុណ!

វីដែអូ