ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពិធីប្រកាសតែងតាំងឯកឩត្តមស៑ុន សុវណ្ណារិទ្ធិកាន់តំណែងជាប្រធានគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង
Mon,05 July 2021 (Time 01:27 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 233នាក់)

ខេត្តកំពង់ឆ្នាំង:នៅព្រឹកថ្ងៃចន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មានប្រារព្ធពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ឆ្នាំង និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសដ៍អធិកអធមនៃពិធីនេះ មានការអញ្ជើញចូលរួមអបអរសាទរ ជូនចំពោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ។
សូមគោរពជូនពរឯកឩត្តមស៑ុន សុវណ្ណារិទ្ធិនិងលោកជំទាវព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អនិងទទួលបានជ័យជំនះគ្រប់ភារកិច្ច។៚
ទំនាក់ទំនងព័ត៍មានTel:088 30 70 002!!!

វីដែអូ