ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឈ្មួញរកសុីឈើឈ្មោះចែលីន ល្បីកក្រើកផ្អើលខេត្តសារជាថ្មីទៀតហើយលោកព្រះ!
Fri,02 July 2021 (Time 02:04 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 257នាក់)

ខេត្តព្រះវិហារ)៖ ចាប់ផ្ដើមល្បីសារជាថ្មីកក្រើកទៀតហើយ ករណីមេឈ្មួញរកសុីឈើឈ្មោះចែលីន រូបស្រស់ស ដឹកឈើចេញពីទឹកដីខេត្តព្រះវិហារឆ្ពោះទៅកាន់ខេត្តកំពង់ធំ។ជាក់ស្ដែងនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកយកព័ត៌មានយើងបានប្រទះឃើញ និងប្រមាញ់ថតយករូបភាព ធ្វើការផ្សព្វផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនា ដែលសកម្មភាពនេះបានបង្ហាញច្បាស់ថាពិតជាមានករណីបទល្មើសព្រៃឈើជាក់ស្ដែងប្រាកដមែន ដែលត្រូវបានគេអះអាងថា ម្ចាស់ឈើឈ្មោះ ឡាយ​ គឹមលីន​ នេះអាចដំណេីរការទៅបាន​រលូន ក៏អាស្រ័យលេីការ បេីកភ្លេីងខៀវពីសំណាក់សមត្ថកិច្ចមួយចំនួនតូច នៅតាមដងផ្លូវជាតិលេខ៩៥ និងផ្លូវជាតិលេខ៦២​ ទេីបឈ្មួញឈេីខុសច្បាប់ជាស្រ្តីឈ្មោះ ឡាយ​ គឹមលីន​ នេះហ៊ានបំពានបទបញ្ជារបស់អភិបាលខេត្តព្រះវិហារ​ និងធ្វើចរាចរណ៍ដោយរលូនយ៉ាងដូច្នេះ។

បើតាមសេចក្ដីរាយការណ៍អះអាងថា មេឈ្មួញឈេីខុសច្បាប់ឈ្មោះ ឡាយ​ គឹមលីន​ ភេទស្រី និងជាម្ចាស់ដេប៉ូឈេីដ៏ធំមួយកន្លែងនៅក្នុងខេត្តកំពង់ធំ​ បានកំពុងតែធ្វេីសកម្មភាពលួចដឹកជញ្ជូនផលអនុផលព្រៃឈើ អត់មានច្បាប់អនុញ្ញាត ចេញពីស្រុកជ័យសែន ឆ្ពោះទៅកាន់ខេត្តកំពង់ធំ​ តែគេមិនទាន់ឃើញមានសមត្ថកិច្ចណាមួយចុះទៅបង្រ្កាបនៅឡើយ ។

យោងប្រភពនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បន្តអះអាងថា ឈ្មួញឈេីឈ្មោះ ឡាយ​ គឹមលីន មានកូនប្រុសរបស់ខ្លួនជាព្រះរាជអាជ្ញារងនៅខេត្តប៉ៃលិន ពូកែខាងអន្តរាគមន៍បែកផ្សែងនិងបានប្រេីកូនចៅរបស់ខ្លួនឈ្មោះ​ បញ្ញ៉ា​ ដេីម្បីដឹកជញ្ជូនឈេី​ ចេញពីភូមិសាស្រ្តនៃទឹកដីខេត្តព្រះវិហារ​ ធ្វើដំណើរតាមដងផ្លូវជាតិលេខ៩៥​ និងផ្លូវជាតិលេខ៦២​ ​ដឹកឈើតាមរយៈរថយន្តសាំយ៉ុងកែច្នៃ​ ជាច្រេីនម៉ែត្រគូប ដោយមិនញញេីតនឹងសមត្ថកិច្ចនៅតាមដងផ្លូវឡេីយ​ដែលគេសង្ស័យថា រៀបសែនត្រូវ..? ។ ម្យ៉ាងវិញទៀតឈ្មួញឈើឈ្មោះ ឡាយ​ គឹមលីន រូបនេះ បានប្រេីប្រាស់រថយន្ត​ បើកបិទពីក្រោយ រថយន្តដឹកឈេីរបស់ខ្លួន​ ២​ទៅ៣គ្រឿងបន្ថែមទៀជាពិសេសរថយន្តកាមរីពណ៌ស ពាក់ស្លាកលេខ.ភ្នំពេញ2Y.0362 បើកបរយ៉ាងអាណាធិបតេយ្យនៅលេីដងផ្លូវ​ សាធារណៈដែលមានហានិភ័យខ្ពស់ សម្រាប់អ្នកធ្វើដំណើរនៅលើដងផ្លូវជាតិនោះ។ ក្រៅពីនេះទៀតតាមការបង្ហេីបអោយដឹងពីសមត្ថកិច្ចមួយចំនួន​ដែលតូចតិចអត់លិត នៅតាមដងផ្លូវជាតិលេខ៦២ សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា​ ឈ្មួញឈេីខុសច្បាប់ឈ្មោះ ឡាយ​ គឹមលីន​ នេះ​មិនមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ទេ​ ដោយសារតែមានការអន្តរាគមន៍ពីអ្នកនេះឬអ្នកនោះ ។

ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំណាមួយនោះ ពីសំណាក់មហាជន! និងទទួលបានព័ត៌មានពិតផងនោះ អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយជាបន្ទាន់ ចំពោះអ្នកពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តព្រះវិហារ ដែលអង្គភាពសារព័ត៌មានយើងស្វាគមន៍រង់ចាំទទួលនូវការបកស្រាយប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្តីពីរបបសារព័ត៌មាន ។

ជាមួយគ្នានេះប្រជាពលរដ្ឋស្លូតត្រង់រស់នៅក្នុងខេត្តព្រះវិហារ​ បានសំណូមពរដល់ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាលខេត្តព្រះវិហារ​ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ​ ក៏ដូចជាលោក​ ពឹង​ ទ្រីដា​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តព្រះវិហារ​ លោក​ នួន​ សុខុម​ នាយខ័ណ្ឌរដ្ឋបាលព្រៃឈេីខេត្តព្រះវិហារ​ លោក​ សុង​ ច័ន្ទសុជាតិ​ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ​ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនៅតាមដងផ្លូវជាតិលខ៩៥​ និងផ្លូវជាតិ៦២​ ទាំងអស់មេត្តាចាត់វិធានការ​ និងទប់ស្កាត់​ចំពោះឈ្មួញឈេីខុសច្បាប់​ ជាស្រ្តីម្នាក់ដ៏មានឥទ្ធិពលឈ្មោះ​ ឡាយ​ គឹមលីន​ នេះផងទាន ។ទំនាក់ទំនងកម្មវិធីផ្សាយព័ត៍មាននឹងពាណិជ្ជកម្មទូរទស្សន៍BreakingTVonlineតាមរយះលេខ0883070002!!!

វីដែអូ