ចែលីន ជាឈ្មួញឈើដឹកអត់ច្បាប់ចេញពីទឹកដីនៃខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំ សមត្ថកិច្ចពាក់ព័ន្ធនៅលើផ្លូវជាតិលេខ៩៥ និងផ្លូវជាតិលេខ៦២អត់ហ៊ានបង្ក្រាប ដែលគេសង្ស័យថា សែនត្រូវ...???(ខេត្តព្រះវិហារ)៖ ចាប់ផ្ដើមល្បីសារជាថ្មីកក្រើកទៀតហើយ ករណីមេឈ្មួញរកសុីឈើឈ្មោះចែលី រូបស្រស់ស ដឹកឈើចេញពីទឹកដីខេត្តព្រះវិហារឆ្ពោះទៅកាន់ខេត្តកំពង់ធំ។ជាក់ស្ដែងនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកយកព័ត៌មានយើងបានប្រទះឃើញ និងប្រមាញ់ថតយករូបភាព ធ្វើការផ្សព្វផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនា ដែលសកម្មភាពនេះបានបង្ហាញច្បាស់ថាពិតជាមានករណីបទល្មើសព្រៃឈើជាក់ស្ដែងប្រាកដមែន ដែលត្រូវបានគេអះអាងថា ម្ចាស់ឈើឈ្មោះ ឡាយ គឹមលីន នេះអាចដំណេីរការទៅបានរលូន ក៏អាស្រ័យលេីការ បេីកភ្លេីងខៀវពីសំណាក់សមត្ថកិច្ចមួយចំនួនតូច នៅតាមដងផ្លូវជាតិលេខ៩៥ និងផ្លូវជាតិលេខ៦២ ទេីបឈ្មួញឈេីខុសច្បាប់ជាស្រ្តីឈ្មោះ ឡាយ គឹមលីន នេះហ៊ានបំពានបទបញ្ជារបស់អភិបាលខេត្តព្រះវិហារ និងធ្វើចរាចរណ៍ដោយរលូនយ៉ាងដូច្នេះ។ បើតាមសេចក្ដីរាយការណ៍អះអាងថា មេឈ្មួញឈេីខុសច្បាប់ឈ្មោះ ឡាយ គឹមលីន ភេទស្រី និងជាម្ចាស់ដេប៉ូឈេីដ៏ធំមួយកន្លែងនៅក្នុងខេត្តកំពង់ធំ បានកំពុងតែធ្វេីសកម្មភាពលួចដឹកជញ្ជូនផលអនុផលព្រៃឈើ អត់មានច្បាប់អនុញ្ញាត ចេញពីស្រុកជ័យសែន ឆ្ពោះទៅកាន់ខេត្តកំពង់ធំ តែគេមិនទាន់ឃើញមានសមត្ថកិច្ចណាមួយចុះទៅបង្រ្កាបនៅឡើយ ។យោងប្រភពនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បន្តអះអាងថា ឈ្មួញឈេីឈ្មោះ ឡាយ គឹមលីន មានកូនប្រុសរបស់ខ្លួនជាព្រះរាជអាជ្ញារងនៅខេត្តប៉ៃលិន ពូកែខាងអន្តរាគមន៍បែកផ្សែងនិងបានប្រេីកូនចៅរបស់ខ្លួនឈ្មោះ បញ្ញ៉ា ដេីម្បីដឹកជញ្ជូនឈេី ចេញពីភូមិសាស្រ្តនៃទឹកដីខេត្តព្រះវិហារ ធ្វើដំណើរតាមដងផ្លូវជាតិលេខ៩៥ និងផ្លូវជាតិលេខ៦២ ដឹកឈើតាមរយៈរថយន្តសាំយ៉ុងកែច្នៃ ជាច្រេីនម៉ែត្រគូប ដោយមិនញញេីតនឹងសមត្ថកិច្ចនៅតាមដងផ្លូវឡេីយដែលគេសង្ស័យថា រៀបសែនត្រូវ..? ។ ម្យ៉ាងវិញទៀតឈ្មួញឈើឈ្មោះ ឡាយ គឹមលីន រូបនេះ បានប្រេីប្រាស់រថយន្ត បើកបិទពីក្រោយ រថយន្តដឹកឈេីរបស់ខ្លួន ២ទៅ៣គ្រឿងបន្ថែមទៀជាពិសេសរថយន្តកាមរីពណ៌ស ពាក់ស្លាកលេខ.ភ្នំពេញ2Y.0362 បើកបរយ៉ាងអាណាធិបតេយ្យនៅលេីដងផ្លូវ សាធារណៈដែលមានហានិភ័យខ្ពស់ សម្រាប់អ្នកធ្វើដំណើរនៅលើដងផ្លូវជាតិនោះ។ ក្រៅពីនេះទៀតតាមការបង្ហេីបអោយដឹងពីសមត្ថកិច្ចមួយចំនួនដែលតូចតិចអត់លិត នៅតាមដងផ្លូវជាតិលេខ៦២ សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ឈ្មួញឈេីខុសច្បាប់ឈ្មោះ ឡាយ គឹមលីន នេះមិនមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ទេ ដោយសារតែមានការអន្តរាគមន៍ពីអ្នកនេះឬអ្នកនោះ ។ ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំណាមួយនោះ ពីសំណាក់មហាជន! និងទទួលបានព័ត៌មានពិតផងនោះ អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយជាបន្ទាន់ ចំពោះអ្នកពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តព្រះវិហារ ដែលអង្គភាពសារព័ត៌មានយើងស្វាគមន៍រង់ចាំទទួលនូវការបកស្រាយប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្តីពីរបបសារព័ត៌មាន ។ជាមួយគ្នានេះប្រជាពលរដ្ឋស្លូតត្រង់រស់នៅក្នុងខេត្តព្រះវិហារ បានសំណូមពរដល់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក៏ដូចជាលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈេីខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនៅតាមដងផ្លូវជាតិលខ៩៥ និងផ្លូវជាតិ៦២ ទាំងអស់មេត្តាចាត់វិធានការ និងទប់ស្កាត់ចំពោះឈ្មួញឈេីខុសច្បាប់ ជាស្រ្តីម្នាក់ដ៏មានឥទ្ធិពលឈ្មោះ ឡាយ គឹមលីន នេះផងទាន ។ទំនាក់ទំនងកម្មវិធីផ្សាយព័ត៍មាននឹងពាណិជ្ជកម្មទូរទស្សន៍BreakingTVonlineតាមរយះលេខ0883070002!!!
វីដែអូ