ខេត្តព្រៃវែង: ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដោយ:Breaking tv online ផ្អែកតាមប្រភពស្និទ្ធនឹងលោកហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានសាខាខេត្តព្រៃវែង រួចមកគឺលោក ហ៊ឹម ឡូញ មានជីវភាពហុឺហារ ឡូយឆាយ ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះគឺលោក ហ៊ឹម ឡូញ កំពុងរងការរិះគន់ចំៗថា បានពង្រឹង ពង្រីក បណ្តាញពុករលួយយ៉ាងរឹងមាំនៅក្នុងអង្គភាពសាខាពន្ធដាររបស់ខ្លួនក្នុងខេត្តព្រៃវែង ដើម្បីប្រមូលផលប្រយោជន៍លក្ខណ:បែបពុករលួយបានយ៉ាងរលូន។ ជាងនេះទៅទៀតលោក ហ៊ឹម ឡូញ តែងតែប្រើឈ្មោះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីការពារទង្វើអសកម្មរបស់ខ្លួនដោយគ្មានសេចក្តីអៀនខ្មាសនឹងក្រែងញញេីតអ្វីទាំងអស់។ ថ្មីៗនេះមន្រ្តីរាជការនៅក្នុងអង្គភាពសាខាពន្ធដារព្រៃវែង បានបង្ហើបឲ្យដឹងថា លោកហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលទៅបង់ពន្ធដីធ្លី អចលនទ្រព្យ ផ្ទេរកម្មសិទ្ធិដីធ្លី និងបង់ពន្ធលើអាជីវកម្មផ្សេងៗត្រូវបានលោក ហ៊ឹម ឡូញ និងបក្ខពួកគាបយកលុយលើតុក្រោមតុតាមអំពើចិត្ត។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យឡើងវិញខ្លះផងព្រោះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានដាក់ការសង្ស័យថាកំពុងបណ្ដែតបណ្តោយឲ្យលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធ្វើអ្វីតាមអំពើចិត្ត។ ចំពោះប្រជាពលរដ្ឋដែលទៅបង់ពន្ធដីធ្លី អចលនទ្រព្យ ផ្ទេរកម្មសិទ្ធិដីធ្លី ឬបង់ពន្ធលើអាជីវកម្មផ្សេងៗនៅស្នាក់ការសាខាពន្ធដារខេត្តព្រៃវែង បានលើកឡើងថា មន្រ្តីពន្ធដារក្រោមការគ្រប់គ្រងរបស់លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង មានភាពយឺតយ៉ាវក្នុងបំពេញឯកសារជូនពួកគាត់ក្នុងការបង់ពន្ធជូនរដ្ឋ។ លើសនេះទៅទៀតមន្រ្តីពន្ធដារខេត្តព្រៃវែង ប្រើគ្រប់វិធីដើម្បីគាបយកលុយលើតុក្រោមតុ ពីប្រជាពលរដ្ឋតាមអំពើចិត្តរបស់ខ្លួន ហេតុនេះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ គួរពិនិត្យតាមដាន នៅរាល់ទង្វើកាងារសាខាពន្ធដារខេត្តព្រៃវែងឡើងវិញខ្លះផង។ ដោយហេតុថាក្នុងតំណែងជាប្រធានសាខាពន្ធដារខេត្តព្រៃវែង ត្រឹមមួយរយៈពេលខ្លីសោះ គឺលោក ហ៊ឹម ឡូញ សាងភាពល្បីល្បាញសង្ស័យខាងពុករលួយដោយមិនខ្លាច អង្គភាពប្រឆាំងអំពេីពុករលួយតាមដាន រឺមានចំណាត់ការឡេីយ។ មួយវិញទៀតស្របពេលដែលមានការរីករាលដាលនៃជំងឺកូវីត១៩ រដ្ឋាភិបាលកំពុងតែមានការមមាញឹក ក្នុងការទប់ស្កាត់ ការពារ ព្យាបាលទៅលេីពលរដ្ឋទូទាំងប្រទេស ស្រាប់តែលោក ហុឹម ឡូញ ប្រធានសាខាពន្ធដារ ខេត្តព្រៃវែងម្នាក់នេះ ស្រាប់តែលួចសំងំប្រព្រឹត្តអំពេីពុករលួយលក្ខណៈជាប្រព័ន្ធទៅវិញ ។ កម្មវិធីផ្សាយរបស់អង្គភាពBreakingTVonline រីករាយស្វាគមន៍រាល់ម្ចាស់សាមុីទាំងឡាយណា ដែលលោកអ្នកយល់ឃើញថា ការផ្សាយព័ត៍មាននេះ មិនមានភាពសុក្រឹតនៅរៀងរាល់ម៉ោងធ្វើការតាមរយះលេខទូរស័ព្ឌ0883070002។ កម្មវិធីផ្សាយយើងខ្ញុំ មិនទាន់បានការពន្យល់បកស្រាយបែបណាមួយ ជុំវិញការរិះគន់ខាងលើ ពីលោកហុឹម ឡូញបានទេនៅថ្ងៃនេះ ព្រោះពុំមានលេខទទូរស័ព្ឌរបស់ដើម្បីសុំការបកស្រាយដោយ យ៉ាន ឃុនមុន្នី អង្គភាព Breaking tv online ។៚
វីដែអូ