ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពិធីប្រកាសតែងតាំងឯកឩត្តមស៑ុន សុវណ្ណរិទ្ធិឡើងកាន់តំណែងជាអភិបាលខេត្តកំពង់ឆ្នាំង
Thu,01 July 2021 (Time 02:46 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 247នាក់)

កំពង់ឆ្នាំ៖ នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសតែងតាំង អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រារព្ធអង្គពិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង និង សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទររីករាយយ៉ាងក្រៃលែងពីសំណាក់ពីឯកឧត្តម លោកជំទាវ ស
មាជិករាជរដ្ឋាភិបាល និង គណអភិបាលខេត្ត លោកស្រីជាអភិបាលក្រុង ស្រុក និង ថ្នាក់ដឹកនាំកងកម្លាំងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
យោងតាមព្រះរាជក្រឹត្យត្រូវបានត្រាស់បង្គាប់តែងតាំងឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំងជាអភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តមឈួរ ច័ន្ទឌឿន ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវបានតែង
តាំង លោកនៃ ចារី អតីតជាអភិបាលរង នៃខេត្តកណ្ដាល ផ្លាស់មកជាអភិបាលរងខេត្តកំពង់ឆ្នាំង ផងដែរ៕ទំនាក់ទំនងកម្មវិធីផ្សាយព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗតាមរយះទូរស័ព្ឌលេខ0883070002!

វីដែអូ