ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ប្រតិបត្តិការបង្រ្កាបបទល្មើសទ្រង់ទ្រាយធំក្នុងខេត្តមណ្ឌលគិរីនៅតែបន្តសកម្មភាពដូចភ្លៀងរលឹម
Sun,27 June 2021 (Time 04:13 PM)
ដោយ ៖ យ៉ាន់ ឃុនមុន្នី (ចំនួនអ្នកអាន: 319នាក់)

ប្រតិបត្តិការបង្រ្កាបបទល្មើសទ្រង់ទ្រាយធំក្នុងខេត្តមណ្ឌលគិរីនៅតែបន្តសកម្មភាពដូចភ្លៀងរលឹម

មណ្ឌលគីរី : ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រហូតមក កម្លាំងសមត្ថកិច្ចចម្រុះ គណកម្មការថ្នាក់ជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានគណកម្មការជាតិ។

បានបន្តកិច្ចសហការរុករក ក្នុងសកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងតំបន់អូរហ៊ុច ព្រំដែនកម្ពុជា វៀតណាម ក្នុងដែនជម្រកសត្វព្រៃកែវសីមា ឃើញមានកំណាត់ឈើបន្ថែមចំនួន៧៤ កំណាត់ទៀត នៅក្បែរប៉ុស្តិ៍អូរហ៊ុច។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបង្ក្រាបបានរួមមាន÷

-១/ ទីតាំងសន្និធិ រក្សាទុកគំនរឈើអត់ច្បាប់អនុញ្ញាត០១កន្លែងមាន ចំនួន២០០(កំណាត់)
-២/ ត្រាក់ទ័រ កែឆ្នៃ ០២ គ្រឿង
-៣/ ម៉ូតូកែច្នៃ ០២ គ្រឿង
-៤/ ឈើមូលមាន ១៤៧ដើម
-៥/ ឈើជ្រុងមាន ១០៥ ដុំ
-៦/ រណាយន្តមាន ០១គ្រឿង
-៧/ ជុំរុំអាឈើ០៧កន្លែងស្មើរ០៧ខ្នង

ពាក់ព័ន្ធនិងសកម្មភាពបទល្មើសវិនាសកម្ម ធនធានធម្មជាតិដ៏មហិមានេះ មិនអាចអ្នកពាក់ព័ន្ធណាម្នាក់គេចរួចពីសំណាញ់ច្បាប់បានទេម្តងនេះ។ អាច(ជាប់គុក) ព្រោះកម្លាំងបង្រ្កាបបទល្មើសថ្នាក់ជាតិកំពុងដុតដៃដុតជើងបន្តរុក្ខរករាប់គល់ឈើបន្ថែមទៀត ដើម្បី បូកគុណចំនួនឈើដាក់បន្ទុកដល់ជនដែលប្រព្រឹតបទល្មើសមិនខ្លាចច្បាប់នៅទីនោះ។

ព្រោះទីនោះបទល្មើសកើតឡើងធំៗ៣ដងហើយមិនអាចលើកលែងបានទេម្តងនេះ ចំណែកអ្នកពាក់ព័ន្ធមួយចំនួន កំពុងបន្តនិតិវិធីនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៅថ្ងៃទី២៤មិថុនា២០២១នេះ។

គួរលឹកថា៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏មានការបង្រ្កាបបទល្មើសទ្រង់ទ្រាយធំម្តងរួចហើយដែរ កាលនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលបន្ទុក ព័ត៌មាន និងស្រាវជ្រាវបង្ក្រាបបទល្មើស ក្រោមការបញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធាន គណកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃាត់ខ្លួនជនជាតិវៀតណាម០៧នាក់ ចាប់យករថយន្តរ៉េវ រថយន្តបាកុងដឹកឈើ០៨គ្រឿងរួមទាំងឈើរាប់សិបកំណាត់។

កន្លងផុតបានបន្តិចកាលពីល្ងាចថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៨ ក៏មានករណីឃាតកម្មបាញ់ប្រហាសម្លាប់មនុស្សនៅតំបន់ព្រំដែនចំណុចប៉ុស្តិ៍ ការពារព្រំដែន អូរលែ ភូមិសាស្ត្រ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្ដមណ្ឌល់គីរី។
(ខ្សែរក្រវ៉ាត់ព្រំដែនតែមួយប៉ុស្តិ៍ក្បែរគ្នា)ក៏មានការបាញ់ បណ្ដាលអោយអ្នកកាពារព្រៃឈើ០៣ នាក់បានស្លាប់ក្នុងថ្លុកឈាមផងដែរ នៅក្នុងបុព្វហេតុការពារព្រៃឈើ។

យោងតាមប្រភពខាងលើបានប្រាប់ថា”ក្រុមអ្នកពាក់ព័ន្ធមានប៉ូលិសប៉ុស្តិ៍ការពារព្រំដែន ទាហានការពារព្រំដែន កម្លាំង កងវិស្វកម្មក ជាប់ពាក់ព័ន្ធរារាំងដំណើរសមត្ថកិច្ច និងមន្ត្រីដែនជម្រកសត្វព្រៃ ៤.៥នាក់ផងដែរដែលសម្រួលការងារបទល្មើសដ៏ធំនេះ។។៚ទំនាក់ទំនងពាណិជ្ជកម្មនិងព័ត៍មានផ្សេងៗតាមរយះទូរស័ព្ឌ0883070002!!!

វីដែអូ