ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង
Fri,07 May 2021 (Time 02:40 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 232នាក់)

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យនិងជួយរៀបចំផ្ទះសម្បែងជូនប្រជាពលរដ្ឋទទួលរងគ្រោះខ្យល់កន្ត្រាក់ នៅឃុំបូស្បូវ ស្រុកព្រះនេត្រព្រះ ខូចខាតធ្ងន់ស្រាល ចំនួន៩៨ ខ្នង អស់សង្ក័សី១៤៩៣ សន្លឹក។ ជាមួយគ្នានោះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់កម្លាំងអធិការស្រុក កងរាជអាវុធហត្ថស្រុក និងកងពលថ្មើជើងលេខ៥១។

នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអញ្ជើញបន្តដឹកនាំ អាជ្ញាធរស្រុក ស្រុកអូរជ្រៅ កងកម្លាំងទាំងបី ដោះស្រាយជួសជុលផ្ទះ រងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី៥ ខែឧសភា ២០២១ ចំនួន ១៦៧ខ្នង ដោយរួមជាមួយក្រុមការងារបានផ្តល់កូនឈើ ២០០ដើម សង្ក័សីជិត ៣០០០សន្លឹក និងថវិកា ៧លាន។

ឯកឧត្តម សូមធ្វើការអំពាវនាវ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម លើភូមិសាស្ត្រខេត្ត ទទួលរងបាតុភូមិសម្ពាធទាប បណ្តាលឲ្យមានភ្លៀងធ្លាក់ ខ្យល់ផ្គររន្ទះ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេស សុវត្ថិភាពខ្លួន កូនៗចៅៗ ឲ្យបានល្អ ដើម្បីជៀសវាងគ្រោះជាយថាហេតុណាមួយកើតឡើង។

របាយការណ៍ ខេត្តឲ្យដឹងថា កាលពីថ្ងៃទី០៥ ឧសភា ២០២១ វេលាម៉ោង ៨យប់ មានភ្លៀង រន្ទះខ្លាំង និងខ្យល់កន្ត្រាក់ ប៉ះពាល់លើស្រុក៤ ក្រុង ១ លើឃុំចំនួន៧ឃុំ-សង្កាត់ បណ្តាលឲ្យខូចខាតផ្ទះចំនួន ២៣២ខ្នង ក្នុងនោះ៖
១. ក្រុងប៉ោយប៉ែត ប៉ះពាល់​ ៩៤ខ្នង​ ធ្ងន់​ធ្ងរ​ ២៨ខ្នង​ និងរលំផ្សារមង្គលប៉ោយប៉ែត​១​ ក្នុងនោះ៖
-សង្កាត់ប៉ោយប៉ែត របើកដំបូល ១៧ ខ្នង , រលំផ្សារមង្គល(៥០មx៦០ម) ១ខ្នង ខូចខាតរថយន្តតូចធំ១០គ្រឿង , ម៉ូតូ៨គ្រឿង ។
-សង្កាត់ផ្សារកណ្តាល របើកដំបូល ៣៩ខ្នង
-សង្កាត់និមិត្ត របើកដំបូល ៣៨ ខ្នង / ធ្ងន់ធ្ងរ ២៨ខ្នង
​ *បណ្តាលឲ្យខូចខាតរថយន្ត​ ១០គ្រឿង​ ម៉ូតូ​ ០៨គ្រឿង
២. ស្រុកអូរជ្រៅ ៖
-ឃុំអូរបីជាន់(២ភូមិ) សរុប ៣១ខ្នង ។
៣. ស្រុកព្រះនេត្រព្រះ ៖
-ឃុំបុស្បូវ (៥ភូមិ) សរុប ៩៨ខ្នង / ធ្ងន់ធ្ងរ ០១ខ្នង ស័ង្គសី​១.៤៩៣សន្លឹក
៤. ស្រុកថ្មពួក ៖
-ឃុំគោករមៀត(២ភូមិ) សរុប ៥ខ្នង អស់ស័ង្កសី ៨០សន្លឹក ។
៥. ស្រុកម៉ាឡៃ៖
-ឃុំបឹងបេង (១ភូមិ) សរុប ៤ខ្នង ៕

វីដែអូ