ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្តេច​ហ៊ុន សែន​បញ្ជាក់ថាដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជននៅតំបន់ក្រហម​គឺយើង​មិន​ដើរចេញ​ចោលប្រជាជន​ណាម្នាក់​នោះទេ
Wed,05 May 2021 (Time 02:48 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 193នាក់)

សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថានៅតំបន់ក្រហមមានប្រជាជនជាង៥២ម៉ឺននាក់ហើយវ៉ាក់សាំងមានតែជាង៩០ម៉ឺនដូសចាក់បានតែប្រជាជនជាង៤០ម៉ឺននាក់បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំងសម្រាប់នៅក្នុងតំបន់ក្រហមដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ។សម្តេចហ៊ុនសែនបញ្ជាក់បន្ថែមថាវ៉ាក់សាំងសម្រាប់ចាក់ចំនួន៥២ម៉ឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេគឺថ្ងៃទី១១ខែឧសភាឆ្នាំ២០២១វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូសនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នឹងដឹកមកដល់ចំនួន ៥០ម៉ឺនដូសទៀតសរុប ១លានដូសនៅក្នុងដៃយើងបន្ថែមទៀត ។ សម្តេចហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ត្រឹមថ្ងៃទី១៥ ខែឧសភានោះទេ គឺដូសទី១ត្រូវតែធ្វើយ៉ាងណាឲ្យហើយឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។បើតាមសម្តេចមិនថាត្រឹមតែ៥២ម៉ឺននាក់ទេទោះបីជា៥៣ទៅ៥៤ម៉ឺនឬ៥៥ម៉ឺននាក់ក៏យើងនៅតែមានលទ្ធភាពដើម្បីចាក់ជូនប្រជាពលរដ្ឋដែរ។សម្តេចហ៊ុនសែនក៏សូមអង្វរករប្រជាពលរដ្ឋកុំឲ្យចេញពីតំបន់ផ្សេងចូលមកតំបន់ក្រហមដើម្បីបានចាក់វ៉ាក់សាំងធ្វើយ៉ាងនេះដើម្បីធានាថាយើងបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមបានគ្រប់ៗគ្នា។(សារសំឡេងសម្តេចហ៊ុន សែន ថ្លែងថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១)៕

វីដែអូ