ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កំពុងរងការរិះគន់ខ្លាំង ក្នុងការបំផ្លាញព្រៃឈើ តំបន់ដែនជម្រកព្រៃអង់តែន !
Tue,04 May 2021 (Time 03:18 PM)
ដោយ ៖ សម្បត្តិ គង់ (ចំនួនអ្នកអាន: 308នាក់)

ខេត្តកំពង់ធំ :ចេញផ្សាយថ្ងៃទី០៤ឩសភាឆ្នាំ២០២១
●●●●■■■■■■■■■■■■■■●●●●



*មានសេចក្ដីរាយការណ៍ពិសេសមួយ ពីបណ្ដាញន៍ក្រុមអ្នកសារព័ត៍មាន ប្រចាំនៅខេត្តកំពង់ធំ បានធ្វើការរៀបរាប់ដំណើររឿងថា មន្ត្រីបរិឋានឈរជើងការពារដែនជម្រកព្រៃអង់តែនហាក់បណ្ដែតបណ្ដាយ ត្រូវគេសង្ស័យ ឃុបឃិតគ្នា បើកភ្លើងខៀវឱ្យមានការកាប់បំផ្លាញព្រៃឈើ ចំណុចព្រៃអង់តែន ឱ្យវិនាសផុតពូជន៍ រលាយហិនហោចធនធានធម្មជាតិជិតអស់ហើយ ។ ប្រសិនអស់លោកថ្នាក់លើ ខំប្រឹងជឿតាម របាយការណ៏ ភូតកុហក់ លាបពណ៌របស់លោក តុប កក្កដា ប្រធានមន្ទីរ បរិស្ថានខេត្តកំពង់ធំ ដ៏មហាសែនកំពូលក្បាលខូចរូបនេះ។ជាក់ស្ដែង ពេលថ្មីៗ ក្រោយពីទទួលបានការប្ដឹងរាយការណ៍ជុំវិញករណីខាងលើ អ្នកសារព័ត៌មានយើងចុះ យកព័ត៍មានដល់តំបន់មួយនេះ បានជួបនូវសកម្មភាពកាប់បំផ្លាញបទល្មើសព្រៃឈើក្នុងភូមិសាស្ត្រ ដែនជម្រកព្រៃអង់តែន ក្រោមការគ្រប់គ្រងទទួលខុសត្រូវ របស់លោកប្រធានតុប កក្កដា ច្បាស់តែម្ដង។

សេចក្ដីរាយការណ៍បន្តថា កន្លងមករួមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើននាក់ផងដែរ ដែលរស់នៅតំបន់ជាប់នឹង ព្រៃអង់តែនដែលជាដែនជម្រកខាងជំនាញបរិស្ថានឈរជើងការពារនោះ ពួកគាត់លាន់មាត់រិះគន់ចំៗថា បើសិនជាដាក់ឱ្យមន្ត្រីបរិស្ថាននៅឈរជើង គឺដូចដាក់ឱ្យមករួមគ្នា កាប់បំផ្លាញព្រៃឈើដដែលៗអញ្ចឹង គង់តែរលាយអស់ទេសំខាន់លោកប្រធានមន្ទីរគឺពូកែដោះសារអស់លោកថ្នាក់លើ ហើយដាក់ឱ្យតែកូនចៅណា ពូកែរកលុយឲ្យបានចូលហោប៉ៅរបស់លោកជាការស្រេចគឺលោកពូកែខាងដោះសារ ភូតកុហក់ជាមួយថ្នាក់លើបានរហូតតែម្ដង។

ជាក់ស្ដែងដែនជម្រកព្រៃអង់តែនស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក កំពង់ធំ មានដាក់ទីស្នាក់ការការពារចំនួន៤ ទី១ ស្នាក់ការអូរដៃជ្រៃ ប្រធានឈ្មោះ ដាង ទី២ ស្នាក់ការសែបួនប្រធានឈ្មោះស៑ុន ទី៣ស្នាក់ការអូរតាព្រុំប្រធានឈ្មោះផល ទី៤ស្នាក់ការអូរក្រពើប្រធានឈ្មោះវ៉ាន់ ហើយក្រឡេកមើលអោយច្បាស់ តំបន់នោះគឺសព្វថ្ងៃនេះស្ទើរក្លាយជាវាលចំការជិតរលាយព្រៃឈើអស់ទៅហើយ ដោយព្រោះតែមានលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានទៅឈរជើងគ្រប់គ្រងនៅទីនោះ គេសង្ស័យបានបើកភ្លើងខៀវ ឃុបឃិតឲ្យឈ្មួញចូលកាប់ទន្ទ្រានយកដី និងព្រៃឈើមកកាន់កាប់ជាកម្មសិទ្ទ យ៉ាងរង្គាល នេះជាចំណុចមួយដែលគេកត់សម្គាល់ឃើញថា លោកតុប កក្កដា ជាមនុស្សកំពូលល្បិចតាំងពីដើមរហូតមកដែលមហាជនធ្លាប់ស្គាល់ចរិករបស់លោកយ៉ាងច្បាស់។

តាមការសង្កេតមើលឃើញនិងមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ទើបអង្គការសង្គមស៊ីវិល និងមន្ត្រីរាជការ ស្មោះត្រង់ព្រមទាំងប្រជាពលរដ្ឋស្លូតត្រង់ដែលមានបេះដូងឆន្ទ: កង្វល់ទៅលើវិស័យធនធានធម្មជាតិ (ព្រៃឈើ) សូមមានសំណូមពរតាមរយះក្រុមបណ្ដាញសារព័ត៍មានបានចុះដល់ ចូលទៅថតផ្ដិតយករូបភាពជាក់ស្ដែងពាក់ព័ន្ធជុំវិញការកាប់បំផ្លាញតំបន់ដែនជម្រកព្រៃអង់តែនស្នើរសុំទៅឯកឧត្តម《សាយ សំអាល់》 រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមឯកឧត្តម មេត្តាចាប់អារម្មណ៍អន្តរាគមន៍ ចាត់វិធានការចុះមកពិនិត្យមើល រាល់ទង្វើលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវគេសង្ស័យកំពុងតែលេងល្បិចឆ្ពិនភ្នែក លូកដៃរួមចំណែកបំផ្លាញព្រៃអង់តែនជាប្រចាំ(យប់-ថ្ងៃ)ជាមួយក្រុមមេឈ្មួញឈើធំៗ ប្រចាំខេត្តកំពង់ធំ។


ពាក់ព័ន្ធរឿងវិនាសកម្មព្រៃឈើក្នុងតំបន់ខាងលើមហាជននឹង មជ្ឍដ្ឋានជាច្រើន ស្រលាញ់ធនធានធម្មជាតិ បានសង្កេតឃើញថាតាំងពីលោក តុប កក្កដាឡើងមកកាន់តំណែង ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំមក គឺគេឃើញថា សកម្មភាពបទល្មើសព្រៃឈើ ដឹកជញ្ជូនទាំងយប់ ទាំងថ្ងៃគ្រប់រូបភាពនិងតាម មធ្យោបាយគ្រប់ៗប្រភេទតែម្ដង បទល្មើសដែលបានកើតឡើងនៅលើដែន ជម្រកព្រៃអង់តែន សព្វថ្ងៃនេះស្ទើរតែវិនាស រលាយហិនហោចខ្លោចផ្សារអស់ទាំងស្រុងទៅហើយ ៕កម្មវិធីផ្សាយ ព័ត៍មានទូរទស្សន៍ ប្រ៑ីកឃីង ធីវីអនឡាញន៍ មិនអាចសុំការបកស្រាយ បំភ្លឺបែបណាមួយពីលោកតុប កក្កដា ជុំវិញបញ្ហារិះគន់ខាងលើបានទេនៅថ្ងៃទី០៤ ឩសភា ឆ្នាំ២០២១នេះ ព្រោះពុំមានលេខ ទូរស័ព្ឌរបស់គាត់ ដើម្បីទំនាក់ទំនង សុំធ្វើបទសម្ភាសន៍។ទំនាក់ទំនង ព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗ តាមរយះលេខទូរស័ព្ឌ 0883070002 !!! សូមអរគុណ
អត្ថបទ លោក សម្បត្តិ ប្រចាំខេត្តកំពង់ធំ

វីដែអូ