ថ្ងៃអង្គារ៍ ទី១១ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំស្តីពីការពិនិត្យលើសំណើសូមការតម្លើងជើងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងភូមិសាស្រ្តខេត្តកោះកុង
Tue,04 May 2021 (Time 02:23 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 10នាក់)

ថ្ងៃអង្គារទី៤ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យលើសំណើសូមការតម្លើងជើងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងភូមិសាស្រ្តខេត្តកោះកុង របស់ក្រុមហ៊ុន អេស ធី អេស អ៊ែតវើថាយស៊ីង ឯ.ក (STS ADVERTISING CO.,LTD) នៅសាលប្រជុំ(ខ) សាលាខេត្តកោះកុង។ 



កិច្ចប្រជុំនេះមានការចូលរួមពីអភិបាល និងតំណាងអភិបាលក្រុង ស្រុក មន្ទីរអង្គភាព និងទីចាត់ការពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសូមតម្លើងជើងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ចំនួន១១ទីតាំង ក្នុងភូមិសាស្រ្តខេត្តកោះកុង។ តាមរយៈការពិនិត្យលើឯកសារ និងទីតាំងស្នើសូម ទាំង១១ទីតាំង ភាគច្រើនប៉ះទៅនឹងគម្រោងកែលម្អ និងពង្រីកផ្លូវជាតិលេខ៤៨ ដែលរដ្ឋាភិបាលកំពុងដោះស្រាយផលប៉ះពាល់ និងគ្រោងនឹងអនុវត្តក្នុងពេលឆាប់ៗខាងមុននេះ ដូចនេះអង្គប្រជុំក៏បានសម្រេចឱ្យក្រុមហ៊ុន ពន្យាពេលក្នុងការស្នើសូមតម្លើងជើងប៉ាណូសិន ដោយរង់ចាំគម្រោងកែលម្អ និងពង្រីកផ្លូវជាតិលេខ៤៨ ស្ថាបនាចប់ជាស្ថាពរ ក្នុងនោះតំណាងរដ្ឋបាលខេត្តនឹងដឹកនាំក្រុមការងារចុះសិក្សា និងកំណត់ទីតាំងជាក់ស្តែងជាមួយក្រុមហ៊ុន ទៅតាមការស្នើសូមនេះ។ 



រដ្ឋបាលខេត្តគាំទ្រការដាក់ប៉ាណូផ្សព្វផ្សាយ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពខេត្ត និងផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍នានាក្នុងខេត្ត៕

វីដែអូ