ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រុមប្រឹក្សាខេត្តកោះកុង បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ ឆ្នាំ២០២១
Tue,04 May 2021 (Time 02:17 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 171នាក់)

ថ្ងៃអង្គារទី៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវអភិបាលខេត្ត លោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការ ដែលពាក់ព័ន្ធ។

កិច្ចប្រជុំផ្តោតលើរបៀបវារៈ សំខាន់រួមមាន :
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣
២-របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង សម្រាប់ខែមីនា
៣-របាយការណ៍លទ្ធផលការងារប្រចាំខែមីនា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៤-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង
៦-ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្តកោះកុង គិតចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២០
៧-បញ្ហាផ្សេងៗ៕

វីដែអូ