ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
បទល្មើសឈើ ចាប់ផ្តើមកក្រើកកើនឡើង រសាត់អណ្តែតដឹកជញ្ជូនហើរ តាមផ្លូវរៀងរាល់យប់ចូលទៅវៀតណាមតាមច្រកដាក់ដាំ គេនៅមិនទាន់ដឹថា តើអភិបាលខេត្តមណ្ឌលគិរី លោកបានជ្រួតជ្រាបដែរក៏អត់ន៎រ?
Sun,02 May 2021 (Time 03:04 PM)
ដោយ ៖ ប្រ៑ីកឃីង (ចំនួនអ្នកអាន: 302នាក់)

.ខេត្តមណ្ឌលគីរី :ចេញផ្សាយថ្ងៃទី០២ ខែឩសភា
ឆ្នាំ២០២១.................................
ច្រកដាក់ដាំមួយរយះនេះ ចាប់ផ្តើមល្បីល្បាញ និងធុំក្លឹនដូចជាមិនសូវស្រួលហើយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ស្រាប់តែបែក ធ្លាយដូចបែកពាងប្រហុកស្អុយដាក់គេឯង ស្របពេលដែលជម្ងឺកូវីដ១៩ផ្ទុះរីករាលដាលខ្លាំងឡើង នៅកណ្តាល រាជធានីភ្នំពេញ ។ សម្តេចប្រមុខរាជរដ្ឋាភិបាល ចាប់ផ្តើមជម្រុញឲ្យសមត្ថកិច្ចនៅតាមគោលដៅក្រវ៉ាត់រាជធានី រិតបន្តឹងឲ្យបានខ្ពស់ ហើយគេឃើញនៅតាមបណ្តាខេត្តជាច្រើន បានចាត់កម្លាំងរបស់ខ្លួនដាក់ពង្រាយទប់ស្កាត់ នៅ តាមផ្លូវ ដែលជាវិធានការទប់ស្កាត់ការរីករាលដាលឆ្លងនៃជម្ងឺកូវីដ១៩។ ក្នុងនោះផងដែរ ស្រាប់តែទឹកដី ខេត្តមណ្ឌលគិរី បែរជាបែកធ្លាយថា មានក្រុមមេឈ្មួញរកស៊ីឈើ ពីរនាក់បងប្អូនមានឈ្មោះរឿននិងឈ្មោះខុមហៅយាយខុមកំពុងសប្បាយត្រេកត្រអាល នៅក្នុងការធ្វើសកម្មភាព ដឹកជញ្ជូនឈើ ពីចំណុចទឹកដីស្រុកកោះញែក និងចំណុចភូមិដេអេ ឃុំពូជ្រៃស្រុកពេជ្រាដាម៉ាទំហឹង។ប្រភពដដែលបន្ត សព្វថ្ងៃនេះឈ្មួញទាំងពីរនាក់ខាងលើដឹកជញ្ជូនឈើចេញពីដែនជម្រកស្រែពក ក្រោមការគ្រប់គ្រងរបស់លោកប៉ែន ភក្ត្រានាយកដែនជម្រកនិងប្រធានស្នាក់ការបរិស្ថានណាមរ៉ាមដែលដេកជាប់ភូមិដេអេតែម្ដង មិនឃើញចាត់វិធានបង្ក្រាប់សោះឡើយ។រីឯឈ្មួញរកសុីឈើពីរនាក់ឈ្មោះរឿននិងឈ្មោះខុមធ្វើសកម្មភាពដឹឈើយកទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រកដាក់ដាំឲ្យភ្លូកទឹកភ្លូកដី ទៅវិញ ។

ជាមួយគ្នានេះ យោងតាមប្រភពចេញពីទឹកដីខេត្តមណ្ឌលគិរី បានប្រាប់ឲ្យអង្គភាពព័ត៌មាន ពត៌មានប្រ៑ីកឃីងធីវីអនឡាញន៍ ដឹងថា គេដាក់ការសង្ស័យថា រូបលោក យូ សុធា ដែលជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ អាចនឹងទទួល បានលាភជ័យ ខ្លាំងណាស់ហើយមើលទៅ ពីព្រោះគេឃើញក្រុមឈ្មួញឈើកំពុងតែកាក់កបយ៉ាងខ្លាំង នៅក្នុង ការដឹកឈើនាំចេញទៅស្រុកយួន ដោយមតិមជ្ឈដ្ឋានលើកឡើង ថា បើរូបលោក យូ សុធា មិនអនុញ្ញាតិបើក បារ៉ាស់ឲ្យ ឈើទាំងនោះរសាត់អណ្តែតចេញយ៉ាងរលូននោះទេ ម៉្លេះសមក្រុមឈ្មួញបទល្មើសទាំងអស់នោះ ក៏មិនអាចដឹកជញ្ជូនឈើ ពីឃុំពូជ្រៃ ស្រុកពេជ្រាដា ចេញទៅស្រុកយួន តាមច្រកមួយនេះ(ដាក់ដាំ) ឲ្យយ៉ាងរំភើយបាន នោះឡើយ ។

ប្រភពដដែលលើកឡើងថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី គេមិនធ្លាប់ឃើញមានចាត់វិធានការទប់ស្កាត់សកម្មភាពក្រុមឈ្មួញ ឈើ ទាំងនោះបង្ហាញឲ្យពលរដ្ឋ ក្នុងខេត្តបានឃើញ ជាលទ្ធផលនោះសោះឡើយ ។ យ៉ាងណាមិញ ប្រភពពីពល រដ្ឋបានទម្លាយថា នៅចំណុចភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅពេលបច្ចុប្បន្ននេះ ព្រៃ ឈើដែលនៅសេសសល់ក្នុងមូលដ្ឋានពួកគាត់ កំពុងត្រូវឈ្មួញកាប់រំលំ អារ ច្រៀក ដឹកជញ្ជូនចេញយ៉ាងពេញ បន្ទុក។៚ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មនិងព័ត៍មានផ្សេងៗ តាមរយះទូរស័ព្ឌ088 30 70 002 !!! សូមអរគុណ..

វីដែអូ