ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ភូមិសាស្រ្តមួយចំនួនក្នុងរាជធានីភ្នំពេ​ញប្រែពីតំបន់​ពណ៌ក្រហមម​កជាតំបន់​ពណ៌លឿងទុំ
Wed,12 May 2021 (Time 05:58 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 45នាក់)

អាជ្ញាធរបានចេញសេចក្តីសម្រេចធ្វើឲ្យភូមិសាស្រ្តមួយចំនួនក្នុងរាជធានីភ្នំពេញប្រែពីតំបន់ពណ៌ក្រហមមកជាតំបន់ពណ៌លឿងទុំ​។រីឯភូមិសាស្រ្តមួយចំនួនទៀតប្រែពីតំបន់ពណ៌លឿងទុំមកជា​តំបន់ពណ៌លឿងដែលមានការឆ្លង​កម្រិ​តស្រាល​។នៅថ្ងៃពុធនេះ​​​អាជ្ញាធរក្រុងភ្នំពេញ​បានសម្រេច​ពីការអនុវត្ត​ការបែងចែក​តំបន់​ក្រហមតំបន់លឿងទុំនិងតំបន់លឿងក្នុងភូមិសាស្រ្តរាជធានីភ្នំពេ​ញជាបន្តទៀ​រយៈពេល៧ថ្ងៃ​​​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​។​តំបន់ភូមិសាស្រ្តមួយចំនួនដែលប្រែពីពណ៌ក្រហមមកជាពណ៌​លឿងទុំវិញមានដូចជាភូមិត្រពាំងថ្លឹង៣ ភូមិត្រពាំងថ្លឹង៤ ភូមិទួលពង្រក្នុងសង្កាត់ចោមចៅ១ ភូមិជ្រៃកោងក្នុងសង្កាត់ចោមចៅទី២នៃខណ្ឌពោធិ៍សែនជ័យភូមិ១៤ និងផ្នែកខ្លះនៃភូមិ១៦ក្នុងសង្កាត់បឹងកក់ទី២ និងភូមិ២ ភូមិ៧ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ រីឯខណ្ឌមានជ័យវិញមានផ្នែកខ្លះនៃភូមិទ្រាក្នុងសង្កាត់ស្ទឹងមានជ័យ១ភូមិដំណាក់ធំ៤ក្នុងសង្កាត់ស្ទឹងមានជ័យ២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៥ក្នុងសង្កាត់ស្ទឹងមានជ័យ៣។ ចំណែកឯខណ្ឌឫស្សីកែវវិញ គឺកែសម្រួលមកនៅត្រឹមផ្នែកខ្លះភូមិទួលសង្កែ ភូមិចុងខ្សាច់ ភូមិបាក់ទូកក្នុងសង្កាត់ទួលសង្កែទី១។ ហើយតំបន់មួយចំនួនទៀត មានដូចជា ប្លុកបុរីកីឡា (ចំនួន៨អគារ) ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ផ្នែកខ្លះនៃភូមិដើមចាន់នៃសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅនិងភូមិ១០នៃសង្កាត់បឹងសាឡាងខណ្ឌទួលគោក ត្រូវរក្សាជាតំបន់ក្រហមដដែរ។សម្រាប់តំបន់លឿងទុំមួយចំនួនដែលប្រែមកជាតំបន់លឿង មានដូចជា ភូមិ១៧ ភូមិ២២នៃសង្កាត់បឹងកក់២ ភូមិ១ ភូមិ៣ ភូមិ៥ ភូមិ៦នៃសង្កាត់ផ្សារដើមគរក្នុងខណ្ឌទួលគោក។ ភូមិចោមចៅ១ ភូមិត្រពាំងរំចេក្ និងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ភូមិថ្មគោលទី២សង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ក្នុងខណ្ឌពោធិ៍សែនជ័យ ក៏ប្រែមកជាតំបន់លឿងដែរ។ រីឯសង្កាត់ព្រែកព្នៅ សង្កាត់សំរោង សង្កាត់គោករកាក្នុងខណ្ឌព្រែកព្នៅ សង្កាត់និរោធ និងសង្កាត់ច្បារអំពៅទី១នៃខណ្ឌច្បារអំពៅក៏ដូចគ្នាដែរ។រីឯភូមិទី២ ទី៣ និងផ្នែកខ្លះនៃភូមិ៤ ក្នុងសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ឫស្សីកែវក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ និងខណ្ឌមានជ័យមានជាអាទិ៍ សង្កាត់បឹងទំពន់ទី១ និងទី២ ភូមិព្រែកទាល់ ភូមិដំណាក់ធំក្នុងសង្កាត់ស្ទឹងមានជ័យ២ ក៏បានផ្លាស់មកជាតំបន់ពណ៌លឿងវិញដែរ។ក្រៅពីការកែសម្រួលបង្រួមភូមិសាស្រ្តពណ៌ក្រហម ពណ៌លឿងទុំនិងពណ៌លឿងនេះខណ្ឌមួយចំនួនក៏នៅរក្សាជាតំបន់ពណ៌លឿងដែលមានហានិភ័យទាបក្នុងការរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌបឹងកេងកង។ ហើយសម្រាប់ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ ក៏ប្រែមកជាតំបន់លឿង ដោយលើកលែងផ្នែកខ្លះប៉ុណ្ណោះ។ ក្រោយបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅកាលពីថ្ងៃទី០៥ឧសភាមក រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃបន្ទាប់បានកំណត់បែងចែកភូមិសាស្រ្តរាជធានីភ្នំពេញជាបីតំបន់រយៈពេលមួយសប្តាហ៍ រួមមានតំបន់ក្រហម ជាតំបន់មានការរាលដាលជំងឺកូវីដ-១៩ធ្ងន់ធ្ងរ តំបន់លឿងទុំ ជាតំបន់មានការឆ្លងរាលដាលកម្រិតមធ្យម និងតំបន់លឿងជាតំបន់មានហានិភ័យស្រាល។ ហើយនៅថ្ងៃនេះរដ្ឋបាលភ្នំពេញបានសម្រេចបន្តការបែងចែកភូមិសាស្រ្តនេះមួយសប្តាហ៍ទៀតរហូតដល់ថ្ងៃទី១៩ឧសភាក្នុងន័យទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។រហូតដល់ថ្ងៃទី១២ឧសភា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន​៤៧២នាក់​(ឆ្លងសហគមន៍ ៤៦៩​នាំចូល៣)និងមានជាសះស្បើយ​៣៦៩នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​២០៦៩៥នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បើយសរុប​កើន៨៥៣៩នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​៥នាក់​សរុប​ស្លាប់១៣៦នាក់។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

វីដែអូ