ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រដ្ឋមន្រ្តីវេងសាខុនបានយកអង្ករចំនួន៧៨តោនទៅប្រគល់ជូនអភិ​បាលរាជធា​​នីភ្នំពេញដើម្បីចែក​ជូនដល់ប្រជា​ពលរដ្
Sat,01 May 2021 (Time 02:53 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 127នាក់)

យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ឯកឧត្តមវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងតំណាងឲ្យលេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ បានយកអង្ករចំនួន ៧៨ តោន ដែលទទួលបានពីកម្មវិធីស្បៀងបម្រុងអាស៊ានបូកបី ទៅប្រគល់ជូន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលកំពុងប្រឈមនឹងការខ្វះស្បៀងដោយសារការរីករាលដាលជំងឺកូវិដ-១៩ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ជាពិសេសតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញ (ចំនួន ២ ៥៨៣ គ្រួសារ)។សូមបញ្ជាក់ថា៖កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាជាភាគីម្ចាស់ផ្ទះ បានរៀបចំដឹកនាំកិច្ចប្រជុំប្តូរវេន ថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ព្រមទាំងមានកិច្ចប្រជុំអមពីរទៀតគឺ កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើ អាស៊ាន បូកឥណ្ឌា ។ ដោយឡែ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើ អាស៊ានបូកបី រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ស្បៀងជាអង្ករចំនួន ៣០០ តោន របស់កម្មវិធីស្បៀងបំរុងអាស៊ានបូកបី ជូនមកប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួន ៧ ៤០០គ្រួសារ ដែលរស់នៅក្នុងខេត្តចំនួន៦ គឺខេត្តបន្ទាយមានជ័យចំនួន ១ ៥០០គ្រួសារ បាត់ដំបងចំនួន ១ ៥០០គ្រួសារ ពោធិ៍សាត់ចំនួន ១ ២០០គ្រួសារ កំពង់ធំចំនួន ១ ០០០គ្រួសារ ព្រៃវែងចំនួន ១ ០០០គ្រួសារ និងខេត្តត្បូងឃ្មុំចំនួន ១ ២០០គ្រួសារ ដោយជនរងគ្រោះមួយគ្រួសារទទួលបានអង្ករចំនួន ៣០គីឡូក្រាម។ ជំនួយនេះបានបញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលប្រជាពលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវិដ-១៩យ៉ាងធ្ងន់ធ្ងូរ។ នាពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសំណើទៅកាន់លេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ (ASEAN Plus Three Emergency Rice Reserve-APTERR) ដើម្បីធ្វើការចែករំលែកស្បៀងចំនួន ៧៨ តោន ជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងជួបប្រទះការខ្វះខាតស្បៀង ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងតំបន់ក្រហម (តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១) ។
ឆ្លៀតឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានប្តូរវេន រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាលជប៉ុន និងលេខាធិការដ្ឋានអាស៊ាន ដែលបានធ្វើការសម្រេចចែករំលែកស្បៀងបម្រុងមកផ្តល់ជូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងស្ថិតនៅក្នុងតំបន់ដែលទទួលរងគ្រោះដោយសារការរីករាលដាលនៃជម្ងឺកូវិដ ១៩៕

វីដែអូ