ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ
Mon,10 May 2021 (Time 11:46 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 34នាក់)

កំពង់លែង៖ នៅព្រឹកថ្ងៃអាទិត្យទី៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារខេត្ត ស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ នៅឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង។ មានការចូលរួមពីថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ។

អំណោយដែលផ្តល់ជូនមណ្ឌលចត្តាឡីស័កស្រុករួមមាន៖ មុងចំនួន ៣២, កន្ទេលចំនួន ៣២, អាល់កុលចំនួន ៦០លីត្រ។ គ្រួសារងាយរងគ្រោះទទួលបានក្នុង០១គ្រួសារមាន៖ អង្ករ ២៥kg, មី ០១កេះ, ត្រីខ ១០កំប៉ុង, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, មុង ០១, កន្ទេលនីឡុង ០១, ម៉ាស់០១ ដុំ, អាល់កុល ០១ដប, សាប៊ូលាងចាន ០១ដប, សាប៊ូដុសខ្លួន ០១ដុំ និងថវិកាចំនួន ២០.០០០រៀល និងប្រគល់ជូនគណបក្សឃុំផ្លូវទូក មានអាល់កុល ១០លីត្រ និងម៉ាស់១០ប្រអប់៕

វីដែអូ