ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោកគឹមសន្តិភាពបញ្ជក់ពីគោលបំណងរបស់រាជ​រដ្ឋាភិ​បាលដើ​ម្បីទប់ស្កាត់ការឆ្លង​រាលដាលនៃ​ជំងឺកូវីដ-១៩
Wed,07 April 2021 (Time 03:38 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 96នាក់)

នាយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ម្សិលម៉ិញនេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថាក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច៖
១-ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយទៅខេត្តមួយត្រូវបានហាមឃាត់ជាបណ្តោះអាសន្នសម្រាប់ រយៈពេល១៤ថ្ងៃគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ខែមេសា ឆ្នាំ២០២១។ចំណែកភូមិសាស្រ្តរាជធានីភ្នំពេញនិងខេត្តកណ្តាលត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលទៅវិញទៅមកនេះទេ។
ការហាមឃាត់នេះក៏មានករណីលើកលែងមួយចំនួនផងដែរ។
២-រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសត្រូវបិទជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

វីដែអូ