ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
រដ្ឋបាលខេត្តកណ្ដាល បាននាំយកទេយ្យទាន ជូនដល់ សាលាអនុគណក្រុង-ស្រុកទាំង១១ នៅក្នុងខេត្តកណ្ដាល
Wed,07 April 2021 (Time 03:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 86នាក់)

ខេត្តកណ្ដាល៖ ដោយចូលរួមក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ហើយនៅតាមវត្តអារាមមួយចំនួន កំពុងប្រឈមនឹងការខ្វះខាតនូវចង្ហាន់ ជូនដល់ព្រះសង្ឃ នៅទូទាំងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មេបញ្ជាការកងកំលាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ដ និងមន្ត្រីរាជការខេត្តកណ្ដាល បាននាំយកនូវទេយ្យទាន ជូនដល់ សាលាអនុគណក្រុង-ស្រុកទាំង១១ នៅក្នុងខេត្តកណ្ដាល។

ទេយ្យទានដែលរដ្ឋបាលប្រគល់ជូនដល់ សាលាអនុគណក្រុង-ស្រុកទាំង១១ ក្នុងនោះក្នុងមួយសាលាអនុគណទទួលបាន៖ អង្ករ ចំនួន ៣តោន ត្រីងៀត ៥គីឡូក្រាម ត្រីខ ១កេសធំស្មើនឹង ១០ យួរ ទឹកសុទ្ធ ៥កេស ភេសជ្ជៈរេតអាន ៥កេស ម៉ាស់ ១កេស អាល់កុល ១កាន និងបច្ច័យ ៤០ម៉ឺនរៀល។

វីដែអូ