ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សប្បុរសជន បន្តជួយឧបត្ថម្ភគាំទ្រដល់ រដ្ឋបាលខេត្តកណ្ដាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
Mon,05 April 2021 (Time 02:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 98នាក់)

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសប្បុរសជននូវទឹកសុទ្ធចំនួន ៦៥០កេស ដើម្បីចូលរួមគាំទ្រដល់រដ្ឋបាលខេត្តកណ្តាល ក្នុងប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។
ក្នុងពិធីទទួលអំណោយនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ធុល នាង ប្រធានមន្ទីរការងារខេត្តកណ្តាល ដែលបាននាំយកអំណោយ មកឧបត្ថម្ភមកដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការបំរើឱ្យការងារ ប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល ។
ឯកឧត្តមអភិបាល បានចាត់ទុកថា កាយវិការមនុស្សធម៌របស់ លោកប្រធានមន្ទីរ នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ នឹងជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ។

វីដែអូ