ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោកឃួង​ស្រេងបញ្ជាក់ថា​តំបន់ក្រហម​ភូមិសាស្ត្ររាជ​ធានីភ្នំពេញ​មិនអនុញ្ញាត​ឱ្យ​ធ្វើ​​អាជីវ​កម្ម​និង​ចេញ-ចូលជា​​ដាច់ខាត
Thu,29 April 2021 (Time 01:17 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 135នាក់)

លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈvideoconferenceនៅសាលារាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២១បានលើកឡើងថាក្នុងរាជធានីភ្នំពេញត្រូវបាន ចែកចេញជា៣តំបន់ គឺតំបន់លឿងលឿងទុំនិងតំបន់ក្រហមហើយក្នុងតំបន់ទាំង៣នេះតំបន់ក្រហមជាតំបន់ដែលមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មដាច់ខាត។សូម្បីតែកា​រលក់ដូរអីវ៉ាន់​ចាប់ហួយក៏ដូចការធ្វើដំណើរចេញ-ចូលក៏ត្រូវបាន​ហាមដាច់​ខាតផងដែរ។ទោះជាដើរពីផ្ទះ​មួយ​ទៅផ្ទះមួយក៏ដោយ ត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១​នេះតទៅ។ដើម្បីអនុវត្ដន៍នូវវិធានការផ្សេងៗចំពោះតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។បើតាមលោកឃួង ស្រេងការអនុវត្តនូវវិធានការបិទ​ខ្ទប់តំបន់​ដែលត្រូវបិទខ្ទប់ ចំពោះតំបន់ពណ៌លឿងទុំ និងតំបន់ក្រហម ដែលតំបន់ទាំងពីរនេះ អាជ្ញាធរ​ខណ្ឌ​​ត្រូវចុះល្បាត​ក្នុងមូលដ្ឋាននេះជាប្រចាំ ដើម្បីទទួលបានព័ត៌មាន ដោយមិនឱ្យ​មានការ​ជួប​ជុំឬផឹកស៊ីជាដាច់ខាត។លោកបានបន្តថាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើ​មិនមានការចូលរួមសហការពីប្រជាពលរដ្ឋទេគឺយើងមិនអាចលុបបំបាត់បាននោះទេ។ដូច្នេះត្រូវតែផ្សព្វផ្សាយនិងធ្វើចលនា​ឱ្យពួកគាត់បានចូលរួមអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាលនិងវិធា​នការរបស់អាជ្ញាធរ។លោកឃួងស្រេងក៏បានជំរុញឱ្យបន្តការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រពិសេសការផ្តល់អំណោយជូនបងប្អូនកម្មករកម្មការិនីតាមបន្ទប់ជួលដោយមកដល់ពេលនេះយើងបានចែកអំណោយទៅប្រជាពលរដ្ឋ និងកម្មករ កម្មការិនី បានប្រមាណជាង១០ម៉ឺន​គ្រួសារ​ហើយ ដែលការងារមនុស្សធម៌នេះ យើងត្រូវតែធ្វើបន្ត និងផ្ដល់ឱ្យចំគោលដៅចំពោះ​អ្នកដែរខ្វះខាតជាងគេ។គិតត្រឹមថ្ងៃទី ២៨ មេសា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៦៩៨នាក់​(ឆ្លងសហគមន៍ទាំងអស់) និងមានជាសះស្បើយ​៩៩៤នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​១១៧៦១នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ៦៩៦៨​​​​និងចំនួនជាសះស្បើយសរុប​កើន៤៦៩៨នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ៦នាក់​សរុប​ស្លាប់ ៨៨នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

វីដែអូ