ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ផែនទីតំបន់លឿង,លឿងទុំ,និងក្រហមរដ្ឋបាលរាជធានីភ្មំពេញមិនទាន់កំណត់បែងចែកនៅឡើយ
Tue,27 April 2021 (Time 02:23 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 88នាក់)

ភ្នំពេញ៖អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងនៅយប់ថ្ងៃទី២៦ខែមេសានេះថា៖ គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីស្តីពីការបែងចែកជា “តំបន់ក្រហម,តំបន់លឿងទុំ,និងតំបន់លឿង”នៅឡើយនោះទេ។



ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយលើបណ្តាញសង្គមយ៉ាងព្រោងព្រាត នូវផែនទីមិនផ្លូវការមួយ ស្តីពីការបែងចែកជា “តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង”ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកបញ្ជាក់ថា៖ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលទើបនឹងចេញនៅថ្ងៃទី២៦ ខែមេសានេះ នឹងមានសុពលភាពចាប់ពីម៉ោងសូន្យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ។លោក ម៉េត មាសភក្តី សំណូមពរបញ្ឈប់ការចែកចាយផែនទីដែលច្នៃប្រឌិតមិនផ្លូវការទាំងឡាយជាបន្ទាន់ ហើយសម្រាប់អ្នកចែកចាយព័ត៌មានក្លែងក្លាយនេះ នឹងត្រូវចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា “តំបន់ក្រហម,តំបន់លឿងទុំ,និងតំបន់លឿង”៕

វីដែអូ