ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាជ្ញាធរជាតិអប្សរាចងរឹតកាបនៅលើរចនាសម្ពន្ធសំណង់ប្រាសាទបាយ័ន្ត​មួយចំនួន
Fri,02 April 2021 (Time 03:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 153នាក់)

ដោយហេតុថា នៅតាមថែវចម្លាក់ខាងក្រៅនៃប្រាសាទបាយ័ន្ត មានចំនុចហានិភ័យភាគច្រើនបណ្តាលមកពីសសរ ធ្នឹម ស៊ុមទ្វារ ជញ្ជាំង ថ្មដំបូល​។ល។ ដែលអាចនឹងរអិលធ្លាក់ បាក់បែក ឬដួលរលំ។ ហេតុនេះទើបឱ្យក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ធ្វើការទប់ស្កាត់ជាបន្ទាន់ដោយអនុវត្តន៍និតិវិធីពង្រឹងឱ្យមានលំនឹង តាមរយៈការចងរឹតកាប និងរំកិលថ្មចូលទីតាំងដើមវិញ។

គោលបំណងនៃការចងរឹតកាបនេះ គឺទប់ស្កាត់កុំឱ្យរចនាសម្ពន្ធ​ប្រាសាទមួយចំនួនត្រូវបានដួលរលំ និងដើម្បីរក្សាទ្រង់ទ្រាយដើមរបស់ប្រាសាទឱ្យនៅគង់វង្សបានយូរអង្វែង ហើយត្រូវរង់ចាំឱកាសសមស្រប ដើម្បីធ្វើការជួសជុលឡើងវិញ។ ការចងរឹតកាបស្ថិតនៅថែវខាងជើង ត្បូង និងលិច។

ការងារអនុវត្តន៍គម្រោងចងរឹតកាបនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២១ ហើយរហូតមកទល់នឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១​ នេះបានសម្រេចលទ្ធផលចំនួន ២០ចំណុចហើយ៕

វីដែអូ