ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អ្នកសារ​ព័ត៌​មាន​ឈ្មោះជិនបញ្ញាដែលមា​នវិជ្ជមានជំងឺកូវីដ-១៩អំពាវនាវដល់អស់លោកនៅក្នុងក្រសួងព័ត៌មានកាលពីរសៀលថ្ងៃទី១៣ខែមេសា​​ឆ្នាំ២០២១សូម​មេត្តាធ្វើចត្តាឡីស័ករយៈ​ពេល១៤
Fri,16 April 2021 (Time 02:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 93នាក់)

សេចក្តីជូនដំណឹងរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌក្រសួងព័ត៌មានបានឲ្យដឹងថាមានអ្នកសារព័ត៌មានឈ្មោះជិនបញ្ញាដែលមានវិជ្ជមានជំងឺកូវីដ-១៩បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩នៅក្រសួងព័ត៌មានកាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។សូមជម្រាបជូនដំណឹងដល់ លោកលោកស្រីមន្ត្រីរាជការនិងអ្នកសារព័ត៌មានជាតិអន្តរជាតិជ្រាបថាតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញអំពី ការបង្ហាញ អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានឈ្មោះជិនបញ្ញាដែលមានវិជ្ជមានជំងឺកូវីដ-១៩បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រសួងព័ត៌មានកាលពីរសៀលថ្ងៃទី១៣ ខែមេសាឆ្នាំ២០២១។អាស្រ័យដូចបានជម្រាបជូនខាងលើ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មានសូមអំពាវនាវដល់ លោក លោកស្រី មន្ត្រីរាជការ និង អ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលបានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្រសួងព័ត៌មានកាលពីរសៀលថ្ងៃទី១៣ខែមេសាឆ្នាំ២០២១សូមមេត្តាធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដើម្បីតាមដានសុខភាពរបស់ខ្លួននិងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ក្នុងករណីស្ថានភាពសុខភាពមានការវិវត្តន៍ខុសពីធម្មតាសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍លេខ១១៥៕

វីដែអូ