ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សម្តេចហ៊ុនសែន​ផ្ញើទៅ​កាន់ប្រជាព​លរដ្ឋឱ្យរួមគ្នាបិ​ទប​ញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈយើងកំពុងស្ថិតនៅមាត់ជ្រោះមរណៈហើយ
Thu,15 April 2021 (Time 02:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 72នាក់)

តាមរយៈសារសម្លេងសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនផ្ញើទៅកាន់ប្រជាពលរដ្ឋឱ្យរួមគ្នាបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈយ៉ាងដូច្នេះ«សូមអង្វរបងប្អូនប្រជាពលរដ្ឋរបស់យើងខិតខំឡើងរួមគ្នាដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់។ យើងកំពុងស្ថិតនៅមាត់ជ្រោះមរណៈហើយប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈពិតប្រាកដ។ ដូច្នេះវិធីតែមួយគត់គឺរួមដៃគ្នាទាំងរដ្ឋនិងប្រជាជន»។
សម្តេច ហ៊ុន សែនបានអង្វរប្រជាពលរដ្ឋខ្មែរឱ្យរួមគ្នាដើម្បីយកឈ្នះលើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា។ក្នុងសារសំឡេងនោះផងដែរសម្តេចហ៊ុនសែនដាក់ចេញវិធានបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនាយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកំពុងស្ថិតលើមាត់ជ្រោះនៃមរណៈហើយ បើមិនរួមគ្នាជម្នះទេនោះ នឹងឈានទៅរកមរណៈមិនខាន។សម្តេចមានប្រសាសន៍ថាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានរយៈជិត២ខែទៅហើយនោះមិនទាន់មានសញ្ញាណថមថយនៅឡើយនោះទេ។ ហើយការរីករាលកាន់ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ នៅយប់ថ្ងៃទី១៤ ខែមេសាដដែលនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការថ្មីមួយទៀតដោយបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃគិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ខែមេសានេះទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
វិធានការបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ ទោះបីយ៉ាងណា វិធានការបានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យនិងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួនក៏ត្រូវបានរក្សាទុកផងដែរជាពិសេសអាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ៕

វីដែអូ