ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អភិបាលខេត្តកំពង់ចាម ចូលរួមកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស
Wed,31 March 2021 (Time 01:40 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 104នាក់)

(ខេត្តកំពង់ចាម)៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងខេត្ត ក្រោមអធិបតីភាពលោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តទៀត។ មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួលបងប្អូនប្រជាពលរដ្ឋមកកាន់ទីតាំងចាក់វ៉ាកសាំងឲ្យបានច្បាស់ និងត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង-ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្តនាពេលខាងមុខ ។

ឯកឧត្តមអភិបាលខេត្ត បានចាត់តាំងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងដែលត្រៀមរៀបចំសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមស្រុកទាំង៨ ក្នុងខេត្ត ដោយឡែកសម្រាប់ក្រុងកំពង់ចាម ឯកឧត្តមអភិបាលខេត្ត បានឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត រៀបចំនៅមន្ទីរពេទ្យខេត្ត សម្រាប់ប្រជាពលរដ្ឋក្នុងក្រុង និងនៅសាលាខេត្ត សម្រាប់មន្ត្រីរាជការតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ចំណែកនៅស្រុកកំពង់សៀម ត្រូវរៀបចំនៅមណ្ឌលសុខភាពអំពិល ឃុំអំពិល និងមណ្ឌលសុខភាពកោះរកា ឃុំកោះរការ ស្រុកកំពង់សៀម។

វីដែអូ