ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាជ្ញាធរខេត្តស្វាយរៀងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការវិនិយោគអចលនទ្រព្យ ក្នុងខេត្តដែលមានសន្ទុះកើនឡើងខ្លាំង
Sat,27 February 2021 (Time 03:14 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 86នាក់)

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តស្វាយរៀង ដែលវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅខេត្ត ហើយខេត្តក៏មានទីតាំងដីអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគផងដែរ។

ការថ្លែងប្រកាសគាំទ្ររបស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បែបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្តមអញ្ជើញចូលរួមសម្ភោធបើកការដ្ឋានសាងសង់គម្រោងអចលនទ្រព្យភូមិមរតក ដែលមានផ្ទៃដីសរុបជាង១៤ហិកតា មានដីឡូតិ៍មានផ្សារសហគមន៍ផ្ទះល្វែងបែបអាជីវកម្ម និងមានតំបន់កំសាន្តស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត និងលោកលោកស្រីជាប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ ដែលមកចូលស្វែងយល់អំពីគម្រោងលំនៅដ្ឋាននេះជាច្រើននាក់ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់អ្នកវិនិយោគទុនទាំងអស់ត្រូវចូលរួមបង្ការទប់ស្កាត់ជំងឺ covid 19 ដោយធ្វើយ៉ាងណាត្រូវចូលរួមគោរពនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាពិសេសត្រូវធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាកុល ជែលនិងនៅគម្លាតគ្នាជាដើម។

លោក សោម សុធា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យភូមិមរតកបានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ភូមិមរតក គ្រោងចំណាយថវិកាសរុបជាង ៨លានដុល្លារ ដោយដំណាក់កាលទី១ គ្រោងចំណាយថវិកា ២.៦លានដុល្លារ។ អ្វីដែលពិសេស គម្រោងភូមិមរតក អាចដំណើរការយ៉ាងឆាប់រហ័ស ដោយទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត ដែលបានបង្ហាញពីភាពជោគជ័យមួយជំហាន ពីព្រោះនេះគឺជាគម្រោងមួយ ដែលអាចកែប្រែវាសនាតំបន់តំបន់ជុំវិញ កាន់តែអ៊ូអរ ក្លាយជាទីប្រជុំជន ក្រុងរណបរបស់ខេត្តមួយ នាពេលអនាគត ខាងមុខដ៏ខ្លី។

គម្រោងភូមិមរតកបានចូលរួមចំណែកអភិវឌ្ឍន៍តំបន់រស់នៅ ដោយមានការបង្កើតជាផ្សារសហគមន៍ បង្កើតការងារ បង្កើតមុខរបរកាន់តែច្រើន ជាពិសេសនៅក្នុងគម្រោងមានការកសាងផ្លូវដើម្បីបងប្អូនក្នុងសហគមន៍កាន់តែងាយស្រួលធ្វើដំណើរ រីឯប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ត្រូវបានរៀបចំតាមស្ដង់ដា គោរពតាមបទដ្ឋាន មិនមានក្ដីបារម្ភក្នុងការរស់នៅឡើយ។

គួរបញ្ជាក់ផងដែរថា គម្រោងអចលនទ្រព្យភូមិមរតក បើកសម្ពោធលក់ជាផ្លូវការហើយ នៅលើផ្ទៃដីសរុបជាង១៤ហិកតា មានដីឡូតិ៍ មានផ្សារសហគមន៍ ផ្ទះល្វែងបែបអាជីវកម្ម និងមានតំបន់កំសាន្តជាដើម ហើយតម្លៃគឺធូរថ្លៃសមរម្យបំផុតដែលបងប្អូនជាច្រើនអាចមានលទ្ធភាពវិនិយោគទិញសម្រាប់ការរស់នៅ ឬប្រកបអាជីវកម្មបាន៕

វីដែអូ