ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាជ្ញាធរខេត្តកណ្តាលប្រកាសចាត់វិធានការតឹងរ៉ឹងរាល់ការជួបជុំក្នុងពិធីមង្គលការ និងពិធីផ្សេងៗ
Fri,26 February 2021 (Time 02:05 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 95នាក់)

ខេត្តកណ្តាល ៖ អាជ្ញាធរខេត្តកណ្តាលបានដាក់ចេញវិធានការរឹតបណ្តឹងខ្លាំងរាល់ការជួបជុំ ពិសេសការជួបជុំក្នុងពិធីរៀបមង្គលការ និងពិធីផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាលនៃកូវីដ១៩។

ខ្លឹមសារក្នុងលិខិតដែលជម្រាបមករដ្ឋបាលក្រុងស្រុកដែលចុះហត្ថលេខាដោយ លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាលបានឱ្យដឹងថា យោងតាមស្ថានភាពពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មានការឆ្លងរីករាលដាលខ្លាំង ដែលចាំបាច់មានការរឹតបន្តឹង យ៉ាងម៉ឺងម៉ាត់ចំពោះការរៀបចំ និងការចូលរួមកម្មវិធីផ្សេងៗ ដែលមានមនុស្សច្រើន រដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវអនុវត្តការងារចាំបាច់ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន ដោយត្រូវ សម្របសម្រួលការរៀបចំពិធីមង្គលការ ឬការរៀបចំពិធីផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន កាត់បន្ថយអ្នកចូលរួមកម្មវិធីផ្សេងៗឱ្យនៅចំនួនតិច និងអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់៕

វីដែអូ