ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ការស្ដារអភិវឌ្ឍមេទឹកបែកក្អមស្ថិតនៅភូមិព្រែកតាបែនឃុំព្រែកអញ្ចាញស្រុកមុខកំពូល ពលរដ្ឋខ្លះនិយាយថា ធ្វើឡើងមិនស្មើភាពគ្នាប្រកាន់បក្សពួក
Fri,26 February 2021 (Time 12:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 126នាក់)

ក្រោមដំបូលសន្តិភាពដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងនោះផងដែរ អំពីការអភិវឌ្ឍស្ដារបឹងបួរ ធម្មជាតិ ចំនួន 22 កន្លែងស្ថិតនៅក្នុងស្រុកមុខកំពូលខេត្តកណ្ដាល កំពុងទទួលបានការគាំទ្រអបអរសាទរយ៉ាងក្រៃលែងពីសំណាក់បងប្អូនប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មយ៉ាងភ្លូកទឹកភ្លូកដី។ប៉ុន្តែការអភិវឌ្ឍន៍តែងតែជៀសមិនផុតពីការរឹះគន់និងផលប៉ះពាល់ចំណុចខ្លះៗនោះឡើយ ។
ជាក់ស្ដែងការស្ដារអភិវឌ្ឍន៍មេទឹកបែកក្អមស្ថិតនៅភូមិព្រែកតាបែនឃុំព្រែកអញ្ចាញស្រុកមុខកំពូល ដែលសព្វថ្ងៃនេះកំពុងតែធ្វើសកម្មភាពស្ដារនិងធ្វើទំនប់អាងស្តុកទឹក ក្នុងទំហំប្រមាណជាង 40 ហិកតាឬ 50 ហិកតាជម្រៅ 3 ម៉ែត្រកន្លះ បើយោងតាមប្រភពព័ត៌មានពីបងប្អូនពលរដ្ឋដែលមានដីអាស្រ័យផលជាប់ៗតំបន់មេទឹកខាងលើនេះ ។ ជាមួយគ្នានេះផងដែរ មានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារសំដែងទឹកចិត្តសប្បាយរីករាយ របស់ប្រមុខរាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែង របស់ក្រសួងធនធានទឹកនិងឧតុនិយមន៍ ក្រោមការដឹកនាំដោយឯកឧត្តម លឹម គានហោ ជារដ្ឋមន្ត្រី។ប៉ុន្តែពលរដ្ឋខ្លះក្នុងចំណោមពលរដ្ឋយ៉ាងច្រើនគ្រួសារ បានសម្ដែងអារម្មណ៍ពីក្ដីកង្វល់រៀបរាប់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា គម្រោងការស្ដារអភិវឌ្ឍន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបម្រើផលប្រយោជន៍រួមសង្គមជាតិ រូបគាត់គាំទ្រសប្បាយរីករាយខ្លាំងណាស់ ក៏ប៉ុន្តែអស់លោកអាជ្ញាធរនិងមន្ត្រីជំនាញដែលមានតួនាទីចុះមកធ្វើការអភិវឌ្ឍន៍មេទឹកបែកក្អម ហាក់កំពុងបង្ហាញ អនុវត្តប្រកាន់ខ្សែ បក្សពួកមិនស្មើភាពគ្នាទាល់តែសោះ ។គាត់បន្តទៀតថា អ្វីដែលគាត់និយាយយ៉ាងដូច្នេះគឺដោយសារការស្ដារនិងធ្វើទំនប់អាងស្តុកទឹកមួយកន្លែងនេះ ធ្វើឡើងមិនស្មើភាពគ្នា ព្រោះថា ដីអាស្រ័យផលដែលនៅជាប់តំបន់អភិវឌ្ឍន៍អាងស្តុកទឹកនេះ មានបងប្អូនច្រើននាក់ណាស់ដែលបានទិញតៗគ្នា សុទ្ធតែគ្មានប័ណ្ណ ។ប៉ុន្តែក្នុងការស្ដារធ្វើទំនប់ អភិវឌ្ឍន៍អាងស្តុកទឹកឬក៏មេទឹកបែកក្អមនេះ មិនស្មើភាពគ្នាទេ ព្រោះដីនៅជាប់តំបន់នេះគឺមិនមានប័ណ្ណរឹងទេ ប្រសិនបើរដ្ឋត្រូវការគឺយកទាំងអស់គ្នា ដោយសារដីកាន់កាប់អាស្រ័យផល របស់គាត់ត្រូវបានគេយកគ្រឿងចក្រកាយស្ទើរតែអស់ទៅហើយ ចំណែកអ្នកដែលមានខ្សែមានបក្សពួក គេទុកឲ្យកន្លែងខ្លះ ចាប់ពី 20 ម៉ែត្រទៅ 50 ម៉ែត្រពីទំនប់អាងស្តុកទឹកនេះទៅផ្លូវចាស់។
ជាចុងក្រោយគាត់មានការស្នើសំណូមពរយ៉ាងទទូច ទៅដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្ដេចបិតាសន្តិភាពសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី សូមមេត្តាជួយអន្តរាគមន៍ អំពីការស្ដារបឹងបួរអូធម្មជាតិតំបន់អាងស្តុកទឹកមេទឹកអូរបែកក្អមមួយកន្លែងនេះការអភិវឌ្ឍន៍ឡើងស្មើៗភាពគ្នា ។
ការលើកឡើងខាងលើនេះជាសំណូមពរ របស់ពលរដ្ឋ ស្នើរសំណូមពរទៅដល់ប្រមុខរាជរដ្ឋាភិបាល ជួយអន្តរាគមន៍ផ្ដល់ភាពយុត្តិធម៌ទទួលបានដូចៗគ្នា អំពីការអភិវឌ្ឍន៍ស្ដាបឹងបួអូរធម្មជាតិ ក្នុងការបម្រើផលប្រយោជន៍សង្គមជាតិ។
កម្មវិធីផ្សាយទូរទស្សន៍ Breaking tv online ទទួលរីករាយស្វាគមន៍នូវការបកស្រាយបំភ្លឺពីសំណាក់រាល់ម្ចាស់សាមុីទាំងឡាយណា ដែលលោកអ្នកយល់ឃើញថាការផ្សាយព័ត៌មានមិនមានភាពសុក្រឹតនៅរៀងរាល់ម៉ោងធ្វើការតាមរយៈទូរសព្ទ088 30 70 002!!! សូមអរគុណ!!!

វីដែអូ