ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រសួងព័ត៌មានសម្រេចលុបអាជា្ញបណ្ណកាសែត Angkor Today ក្រោយផ្សព្វផ្សាយព័ត៌មានបំភ្លៃថាកម្ពុជាលក់វ៉ាក់សាំងជំនួយរបស់ចិន
Thu,25 February 2021 (Time 09:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 55នាក់)

ភ្នំពេញ ៖ ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ហើយ ក្រោយផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»។ នេះបើតាមប្រកាសរបស់ក្រសួងព័ត៌មាន។

តាមប្រកាសមួយ នៃប្រកាសនេះ បានបញ្ជាក់ថា «លុបប្រកាសលេខ៣៥១ព.ម.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យ លោក អ៊ុង គង្គា បើកដំណើរការធ្វើអាជីវកម្មកាសែត អង្គរធូដេ (Angkor Today) ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយ ព័ត៌មានបំភ្លៃការពិតមានចេតនាទុច្ចរិតធ្វើឱ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចល នៅក្នុងសង្គមដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។

ជាមួយគ្នានេះ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក៏បានសម្រេចបណ្តេញលោក Shen Kaidong នាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជាផងដែរ៕

វីដែអូ