ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ក្រសួងអ​ប់រំជូ​នដំណឹងផ្អាកដំណើរការសាលាជាបណ្តោះអាសន្នចំនួ​ន៥ទៀត​នៅភ្នំពេញនិងខេត្តកណ្ដាល​ទាំងរដ្ឋនិង​ឯកជន
Mon,22 February 2021 (Time 12:54 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 82នាក់)

ក្រសួងអប់រំយុវជននិងកីឡាបានជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នគឺបិទសាលាផ្អាកដំណើរការជាបណ្តោះអាសន្នចំនួន៥ទៀតនៅភ្នំពេញនិងខេត្តកណ្ដាលទាំងរដ្ឋនិងឯកជន។ក្នុងនោះរួមមាន: អនុវិទ្យាល័យឫស្សីជ្រោយ,សាលាបឋមសិក្សាហ៊ុន សែនឫស្សីជ្រោយ ស្រុកស្អាង, អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល, សាលាបឋមសិក្សាកូលាបទី១, និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀននិងរីករាលដាលក្នុងសហគមន៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។គ្រឹះស្ថានសិក្សានេះត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។

វីដែអូ