ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ឯកឧត្តម គួច ចំរើន និងឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញសួរសុខទុក្ខកីឡាករ កីឡាការិនីជួបគ្រោះថ្នាក់ក្នុងព្រឹត្តិការណ៍ “ជិះកង់នៃក្តីស្រឡាញ់”
Mon,15 February 2021 (Time 12:55 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 108នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC អញ្ជើញសួរសុខទុក្ខកីឡាករ កីឡាការិនីដែលជួបគ្រោះថ្នាក់ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ ឆ្នេរក្នុងក្រុងព្រះសីហនុ “ជិះកង់នៃក្តីស្រឡាញ់” ១៤កុម្ភៈ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងនោះយុវជនជាកីឡាករជិះកង់២៥គីឡូម៉ែត្រ បានដួលក្នុងពេលប្រកួតធ្វើឱ្យបាក់ឆ្អឹងដងកាំបិត ផ្នែកខាងស្តាំ និងកីឡាការិនីជិះកង់១៥គីឡូម៉ែត្រ បានដួលសន្លប់ក្នុងពេលជិះកង់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខកីឡាករទាំងពីរនាក់ និងបាននាំយកកន្ត្រកផ្លែឈើ និងថវិកាជូនកីឡាករទាំងពីនាក់ ក្នុងម្នាក់ទទួលបានថវិកា ២លានរៀល និងផ្លែឈើម្នាក់មួយកន្ត្រក ព្រមទាំងជូនពរឱ្យកីឡាករ កីឡាការិនីទាំងពីរនាក់ ព្យាបាលបានជាសះស្បើយក្នុងពេលឆាប់ៗនេះ។

លោកជំទាវ អ៊ូ ធីដាពៅ ជំនួសមុខឲ្យឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកថវិកាឧបត្តម្ភជូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំនួន ១០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល ក្នុងឱកាសទិវានៃក្តីស្រឡាញ់។ ដោយឡែកបុរសម្នាក់ជួបគ្រោះថ្នាកចរាចរណ៍បណ្តាលឱ្យភ្លើងឆេះរោលពេញខ្លួន លោកជំទាវក៏បានឧបត្ថម្ភថវិការ ១០០ដុល្លាអាមេរិក និងជូនពរឱ្យបានឆាប់ជាផងដែរ។

លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១នេះ មានអ្នកជំងឺចូលមក សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសរុបមានចំនួន ១០០នាក់ ក្នុងនោះស្រ្តីចូលមកសម្រាលកូនមានចំនួន ១៤នាក់ ក្រៅពីនោះមានអ្នកជំងឺផ្សេងៗទៀត៕

វីដែអូ