ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពលករខ្មែរម្នាក់ជាន់មីនផ្ទុះរងរបួសធ្ងន់ ខណៈលួចឆ្លងដែនពីថៃចូលមកកម្ពុជា
Mon,15 February 2021 (Time 12:51 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 915នាក់)

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់មកពីប្រទេសថៃលួចឆ្លងដែនចូលមកកម្ពុជា តាមច្រករបៀងដើមកកោះជាន់មីនសល់ពីសម័យសង្គ្រាមផ្ទុះរងរបួសធ្ងន់កាលពីវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនប្រាប់ថា ក្រោយពីកើតហេតុត្រូវបានកម្លាំងការពារព្រំដែនគោក៩១១ចូលទៅជួយសង្គ្រោះដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដីថ្មីក្រុងប៉ោប៉ែត។

សមត្ថកិច្ចបានអះអាងថា ពលករខ្មែរម្នាក់នេះ មានឈ្មោះ យឿន រ៉ន អាយុ៣២ឆ្នាំ ជាប្រជាជនរស់នៅភូមិព្រៃគុក សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ រូបគេបានលួចឆ្លងដែនពីប្រទេសថៃចូលកម្ពុជា នៅក្នុងភូមិសាស្ត្រអូរលៀង ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានជាន់មីនបណ្តាលឱ្យដាច់ជើងខាងស្តាំរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត។

អាជ្ញាធរបានបញ្ជាក់ថា តំបន់ដែលពលករខាងលើឆ្លងដែននេះ ជាតំបន់គ្រោះថ្នាក់ ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកតាំងពីសម័យសង្គ្រាម មិនទាន់បោសសម្អាតអស់នៅឡើយ៕

វីដែអូ