ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
បទល្មើ​ស​ព្រៃ​ឈើនៅខេ​​ត្តមណ្ឌលគិរីជា​រៀងរា​ល់យប់ត្រូវចា​ត់វិធានការបង្រ្កាបឈ្មួ្ញញវៀត​ណាមបានផ្អាកទិញរយៈពេល​៣​​ថៃ្ងសិន​នឹងបន្តទិញដឹក​​តាមច្រក​ដាក់​ដាំបន្ត​ទៀត
Fri,12 February 2021 (Time 12:56 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 55នាក់)

មណ្ឌលគិរី៖តាមសេចក្តីរាយការណ៍បានឲ្យដឹងថាក្នុងយប់ម្សិលម៉ិញនេះ(១០ខែកុម្ភៈ២០២១)ក្រុមឈ្មួញបានបន្តលួចកាប់និងដឹកជញ្ជូនឈើចេញតាមច្រកដាក់ដាំរថយន្តធុនត្រានិងឡង់គ្រីស័រក្នុងមួយយប់ៗមិនក្រោម២០រថយន្តឡើយដឹកយកទៅលក់នៅប្រទេសវៀតណាមត្រូវចាត់វិធានការបង្រ្កាបជាជាងស្វែងរកផលប្រយោជន៏។តាមសេចក្តីរាយការណ៍បានបន្តថាក្រុមឈ្មួញឈើទាំងនោះបានសម្រុកដឹកឈើចេញពីតំបន់ផ្សេងៗពីគ្នាតាមច្រករបៀង។ជាពិសេសឆ្លងកាត់ច្រកដាក់ដាំមិនរំខានដំណេកសមត្ថកិច្ចជំនាញអ្វីទាំងអស់ខណៈសមត្ថកិច្ចនៅខេត្តមណ្ឌលគិរីរក្សាភាពស្ងៀមស្ងាត់។ប្រភពដដែលបានបន្តថាក្រុមឈ្មួញរកស៊ីទាំងអស់បានឆ្លៀតពេលមជ្ឈដ្ឋានទូទៅ​កំពុង​ភ្លេច​ខ្លួនហើយ​កំពុង​ចាប់អារម្មណ៍នឹងចូលឆ្នាំចិនគេសង្កេតឃើញ​ក្រុមឈ្មួញបានកេណ្ឌ​បរិវារនិងរថយន្តឡង់គ្រីស័​រនិងធុនត្រាចេញតាមច្រកដាក់ដាំចេញទៅប្រទេ​សវៀតណាមយ៉ា​ងគគ្រឹកគគ្រេង។ប្រភពក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថារយៈពេលប៉ុន្មានថ្ងៃជាប់នេះគេសង្កេតឃើញក្រុមអ្នករត់ការនិងមើលផ្លូវយ៉ាងប្រសេចប្រសាចនៅតាមយប់និងតាមច្រកសំខាន់ៗដែលត្រូវឆ្លងកាត់ជញ្ជូនឈើចេញទៅប្រទេសវៀតណាមហាក់បីដូចជាគ្មានខ្លាចញញើតអ្វីទាល់តែសោះ។ជាងនេះទៅទៀតគឺក្រុមឈ្មួញរកស៊ីដឹកឈើទាំងអស់នោះមានការសង្ស័យឃុបឃិតជាប្រពន្ធ័ទើបអាកាប់និងដឹកជញ្ជូនឈើបានម៉ាសេរីយ៉ាងនេះ។ប្រភពដែលសារព័ត៌មានយើងទទួលបាននៅខេត្តមណ្ឌលគិរីបានបង្ហើបអោយដឹងថារយៈពេលក្រុមឈ្មួញឈើនិងរៀបចំណែនថ្វាយគ្រប់សមត្ថកិច្ចនិងស្តាប័នពាក់ពន្ធ័ទាំងអស់ដើម្បីបិទបាំងការជញ្ជូនឈើប្រណិតចេញទៅប្រទេសវៀតណាម!។បើដូចប្រភពខាងលើនេះមែនសំណូមដល់នាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មាធិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា។ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះនៅរសៀលថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២១សារព័ត៌មានយើងបានទាក់ទងសុំការបកស្រាយនិងការពន្យល់តាមទូរស័ព្ទពាក់ពន្ធ័និងការដឹកជញ្ជូនឈើប្រណិតច្រកដាក់ដាំនិងច្រករបៀងផ្សេងៗទៀតបានទេព្រោះមិនលើកទូរស័ព្ទ។សូមបញ្ជាក់ថាឈ្មួញឈ្មោះរិទ្ធបានបំផ្លែងរូបភាពដូចជាដឹកជញ្ជូនតាមស្រុកអូររាំងឆ្ពោះទៅច្រកដាក់ដាំប្រភេទរថយន្តឡង់គ្រីស័រនិងដឹកតាមដេអិនដោយប្រើមធ្សោបាយរថយន្តធុនត្រា។ទាក់ទិន​និងបញ្ហា​ខាងលើ​នេះសកម្មជន​ព្រៃឈើ​ប្រចាំ​ខេត្ត​មណ្ឌលគិរី និង​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន​នេះបាន​កត់សម្គាល់​ថា បទបញ្ជាឬ​វិធានការ របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដែល​បាន​ដាក់ចេញ​ក្នុង​កិច្ចប្រជុំ​កន្លងមក គឺ​បាន​ក្លាយទៅជា​រឿង​ឥតន័យព្រោះ​ពួកគាត់​សង្កេតឃើញថា រាល់ថ្ងៃនេះ បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី នៅតែ​បន្ត​កើត​មាន​ដដែលជាដដែល។ជាពិសេស​កា​រត់ពន្ធ​ឈើ​ខុសច្បាប់​ចេញ​តាម​ច្រក​ដាក់​ដាំ ក្នុង​ទឹកដី​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​តែម្តង​។​​ប្រភពពីប្រជា​សហគមន៍​ជនជាតិដើម​ភាគតិចនិង​សកម្មជន​ការពារ​ព្រៃឈើ ខេត្ត​មណ្ឌលគិរី ឲ្យដឹងថា បច្ចុប្បន្ននេះ សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់តាមរថយន្តម៉ាកធុនដ្រាចេញ​ទៅ​កាន់​ប្រទេស​វៀតណាមជារៀងរាល់យប់តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ បាន​កើត​មាន​ពេញបន្ទុក និង​មាន​សកម្មភាព​អនាធិបតេយ្យ​បំផុត​។ ពោល​គឺ​យ៉ាងហោច ក្នុង​១​ថ្ងៃៗ គេ​ឃើញ​មាន​រថយន្ត​ម៉ាកធុនដ្រានិងឡង់គ្រីស័របាន​ដឹក​ឈើប្រណិត​ខុសច្បាប់ ឆ្លងកាត់ស្រុកអូររាំង ហើយចេញទៅស្រុកយួន​តាមច្រកដាក់ដាំយ៉ាងគំហុកដោយ​បើក​ឆ្លងដែន ទៅកាន់​ប្រទេសវៀតណាមក្រោមការគ្រប់គ្រងរបស់លោកយូសុធានាយប៉ុស្តិ៏​។​ពាក់ព័ន្ធនឹងករណីបទល្មើសឆ្លងទៅវៀតណាមតាមច្រកដាក់ដាំសារព័ត៌មានយើងបានទាក់ទងទៅទៅកាន់នាយប៉ុស្តិ៍នៅទីនោះដែរតែមិនលើកទូរស័ព្ទ។សូមជម្រាបជូនថាប្រភពទើបតែទទួលបានអះអាងថាក្នុងរយៈចូលឆ្នាំចិនវៀតណាមនេះឈ្មួ្ញញវៀតណាមបានផ្អាកទិញរយៈពេល៣ថៃ្ងសិននឹងបន្តទិញដឹកតាមច្រកដាក់ដាំបន្តទៀត៕

វីដែអូ