ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅភូមិកោះសោម
Mon,08 November 2021 (Time 09:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 170នាក់)

#ខេត្តកែប ;នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១​! -ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅភូមិកោះសោម ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានការអញ្ចេីញចូលរួមពីណាក​ លោក អភិបាលរងខេត្ត គណ:អភិបាលស្រុកដំណាក់ចង្អេីរ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត​ មេឃុំ មេភូមិ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីផងដែរ។

-លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និងសុរិយោដីខេត្តកែប បានអោយដឹងថា ក្រុមការងារបានអនុវត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកែប មានចំនួន ២ក្រុម​ ក្នុងមួយក្រុម​ ១១នាក់ ដោយក្រុមទី១ កំពុងចុះអនុវត្តការងារចុះវាស់វែងដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋ ក្នុងក្រុងកែប និងមួយក្រុមទៀតកំពុងអនុវត្តនៅស្រុកដំណាក់ចង្អើរ គិតមកដល់ពេលនេះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន៨ភូមិ ដោយ៦ភូមិ ស្ថិតនៅក្រុងកែប និង ២ភូមិ ស្ថិតនៅភូមិដំណាក់ចង្អើរ ដោយឡែកនៅភូមិកោះសោម លទ្ធផលដែលគណៈកម្មការរដ្ឋបាលដីធ្លីបានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) មានក្បាលដីសរុប ១,៣៦៣ក្បាលដី ដែលបែងចែក ជាដីកសិកម្ម ដីលំនៅឋាន ដីសាលារៀន និងដីគ្មានទិន្ន័យ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងការកោតសរសើរដល់មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់ និងសុរិយោដីខេត្ត​ និង អាជ្ញាធរស្រុក ឃុំ ភូមិ ដែលបានសហការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងឈានដល់ការចែកប័ណ្ណនាពេលនេះ ដោយអនុវត្តតាមកម្មវិធីនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិទី២ រហូតដល់អាណត្តិទី៦ ក្រោមការដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត ប្រកបដោយលំនឹងផ្លូវចិត្ត សេដ្ឋកិច្ចសង្គម ស្ថានភាពជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ រួមជាមួយការអនុវត្តច្បាប់ និងគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លី ក៏ដោះស្រាយជាបណ្តើរៗ​ ក្រោមការចូលរួមរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម រំលឹកថា កម្ពុជាយើងច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរតែគ្រប់តំបន់មិនមានប័ណ្ណកម្មសិទ្ធិដីធ្លីទេ ជាហេតុនាំអោយប្រជាពលរដ្ឋមិនបានប្រើប្រាស់ដីធ្លីទាំងនោះអោយអស់សក្តានុពល ដើម្បីទាញយកផលប្រយោជន៍ពីដីនោះបានឡើយ នេះក៏ដោយសារសង្គ្រាមអូសបន្លាយកើតមានឡើងជាបន្តបន្ទាប់ ជាកត្តាបង្ខំអោយប្រជាពលរដ្ឋរត់ភៀសខ្លួន ពីតំបន់មួយទៅតំបន់មួយ ដោយបានចុះចោលផ្ទះ ដីធ្លី ភូមិកំណើតដែលខ្លួនបានកាន់កាប់ តែបច្ចុប្បន្ននេះប្រកបដោយសុខសន្តិភាព ក្រោមការដឺកនាំរបស់រាជរដ្ឋាភិបាល បានចុះកាត់ឆ្វៀល និងវាស់វែងដីធ្លី ហើយចេញប័ណ្ណកម្មសិទ្ធអោយបងប្អូនប្រជាពលរដ្ឋ​ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ ព្រោះថាប័ណ្ណនេះធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬកាន់កាប់ដីធ្លី ដែលអាចយកទៅប្រើប្រាស់តាមតម្រូវការបានដោយស្របច្បាប់ ហើយប័ណ្ណកម្មសិទ្ធិនេះជាភ័ស្តុតាងបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់របស់បងប្អូន ហើយត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ។

ឯកឧត្តម សោម ពិសិដ្ឋ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិនេះ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូចខាត ឬដាច់រហែកអោយសោះ ប័ណ្ណនេះទុកជាផលប្រយោជន៍ ក្នុងការប្រើប្រាស់តាមការជាក់ស្តែង​ ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនអោយកាន់តែប្រសើរឡើង។
ឯកឧត្តម​ បញ្ជាក់ថា ការខិតខំបំពេញការងាររបស់ក្រុមការងារចុះវាស់វែងដីធ្លី​ នាពេលនេះ គឺពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយទំនាស់ដីធ្លី និងធានាការកាន់កាប់ស្របច្បាប់យ៉ាងពិតប្រាកដ ឯកឧត្តម សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូករួមអនុវត្តនៅវិធានការ ៣កុំ ៣ការពារ អោយបានជាប់ជាប្រចាំ៕#ស៊ុបអះម៉ាត់ព័ត៌មានbreakingtvonline

វីដែអូ