ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ដំណឹងដ៍សែនក្រៀមក្រំ លោកងួន ញិលទទួលមរណះភាពហើយ
Fri,05 November 2021 (Time 12:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 194នាក់)

Breaking TVonline, លោក ងួន ញិល អនុ ប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពហើយ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ

ភ្នំពេញ, ដំណឹងដ៏សែនក្រៀមក្រំបំផុត ខណះថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិបញ្ញត្តិ ដែលមានស្នាដៃបម្រើប្រទេសជាតិ គឺលោក ងួន ញិល អនុ ប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពហើយ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ។
បើយោងតាម លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជា អ្នកនាំពាក្យ រដ្ឋសភាបានបញ្ជាក់ ថា "លោក ងួន ញិល អនុ ប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពហើយ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ នៅគេហដ្ឋានរបស់គាត់។ ឯកឧត្តម ងួន ញិល ទទួលមរណភាពក្នុងជម្មនាអាយុ ៧៩ ឆ្នាំ សពតម្កល់នៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី"
សូមបញ្ជាក់ថា, លោក ងួន ញិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ហើយក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ១៩៨៩ -១៩៩៣ និងជាអនុ ប្រធានទី១ នៃរដ្ឋសភាជាតិ ៕

ដោយ, Breaking TVonline
(0883070002)

វីដែអូ