ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
លោក ឧកញ៉ា សំ សុខនឿន ប្រធានសមាគមន៍អចលនទ្រព្យសកល និងសហការី បាននាំយកសម្ភារៈដូចជា ម៉ាស់ចំនួន ៥០,០០០ម៉ាស់ ទឹកសម្លាប់មេរោគ ៥០កាន បំពង់ទឹកស្រ្ពាយ៍បាញ់សម្លាប់មេរោគ ១០០ដប ទឹកសុទ្ធ ១០០កេស និងថវិកា ១០,០០០,០០០រៀល ជូនដល់រដ្ឋបាលខេត្ត​កែប​
Thu,04 November 2021 (Time 02:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 225នាក់)

#រដ្ឋបាលខេត្តកែប,នៅរសៀលថ្ងៃទី០៣​ ខែវិច្ឆិការ​ ឆ្នាំ២០២១​ !
លោក ឧកញ៉ា សំ សុខនឿន ប្រធានសមាគមន៍អចលនទ្រព្យសកល និងសហការី បាននាំយកសម្ភារៈដូចជា ម៉ាស់ចំនួន ៥០,០០០ម៉ាស់ ទឹកសម្លាប់មេរោគ ៥០កាន បំពង់ទឹកស្រ្ពាយ៍បាញ់សម្លាប់មេរោគ ១០០ដប ទឹកសុទ្ធ ១០០កេស និងថវិកា ១០,០០០,០០០រៀល ជូនដល់រដ្ឋបាលខេត្ត​កែប​ ដើម្បីប្រើប្រាស់ក្នុងការងារគ្រប់គ្រង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងការងារមនុស្សធម៌ផ្សេងៗ
ក្នុងឳកាសនេះផងដែរ​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណអភិបាលខេត្តកែប​ បានកោតសរសេីរ​ និងថ្លែងអំណរគុណនូវទឹកចិត្តប្រកបដោយក្តីសប្បុរសរបស់ ឧកញ៉ា និងសហការី នេះបញ្ជាក់ឱ្យឃេីញពីសណ្តានចិត្ត​ និងកាយវិការដ៏ប្រពៃ ក្នុងការជួយគ្នាក្នុងគ្រាលំបាក ខណៈពេលដែលរដ្ឋបាលខេត្ត កំពុងត្រូវការជំនួយជាបន្តបន្ទាប់ ក្នុងការងារជួយសង្រ្គោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ផងដែរ
ឯកឧត្តមអភិបាលខេត្ត​ បានបញ្ជាក់បន្ថែមទៀតថា​ ទឹកចិត្តពោរពេញដោយក្តីសប្បុរសនេះ នឹងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត​កែប​ចងចាំទុកក្នុងដួងចិត្តជារៀងរហូត និង សូមជូនពរលោកឧកញ៉ានិងសការី សុខភាពល្អនិងចៀសឆ្ងាយពីជំងឺកូវិត -១៩ ផងដែរ សូមអរគុណ។#ស៊ុបអះម៉ាត់ព័ត៌មានbreakingfvonline

វីដែអូ