ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
មានសង្វៀនបញ្ជល់មាន់មួយកន្លែងដែលមានស្លាកយីហោឈ្មោះថា" កាសុីណូ ចក្រវាល ជាយដែន" មានច្បាប់អនុញ្ញាត្តិ តែបែរជាមិនអនុវត្តន៍តាមច្បាប់កំណត់
Tue,30 November 2021 (Time 12:09 PM)
ដោយ ៖ យ៉ាន់ ឃុនមុន្នី (ចំនួនអ្នកអាន: 189នាក់)

ខេត្តត្បូងឃ្មុំ :មានសង្វៀនបញ្ជល់មាន់មួយកន្លែងដែលមានស្លាកយីហោឈ្មោះថា" កាសុីណូ ចក្រវាល ជាយដែន" មានច្បាប់អនុញ្ញាត្តិ តែបែរជាមិនអនុវត្តន៍តាមច្បាប់កំនត់។
ជាក់ស្តែងដូចនៅរសៀលថ្ងៃ29/11/2021 នេះខាងសារពត៌មាន breaking tv online បានទៅថតរូបភាពដល់ទីកន្លែងកាសុីណូផ្ទាល់
ក៏ឃេីញថា ពិតជាមានប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងច្រេីនកុះករ ដោយមិនមានឃេីញភ្ញៀវបរទេស នឹងភ្ញៀវអន្តោប្រវេសន៍ចូលលេងឡេីយ ។

អគ្គនាយកដ្ឋានល្បែង នឹងពាណិជ្ជកម្ម ពោលគឺច្បាប់ បានចេញលិខិតអនុញ្ញាត្តអោយគ្រប់ទីតាំងល្បែងកាសុីណូទាំងអស់ទូទាំងប្រទេស អោយបេីកលេងបានតែជាមួយជនបរទេសរឺជនអន្តោប្រវេសន៍តែប៉ុណ្ណោះ គឺមិនបានអនុញ្ញាតអោយប្រជាជនខ្មែរចូលលេងជាដាច់ខាត។ ចុះហេតុអ្វីបានជាកាសុីណូ១នេះ ល្មេីសនឹងច្បាប់ទៅវិញ។

បេីតាមការដាក់ការសង្ស័យ កាសុីណូ១នេះប្រហែលជាមានខ្នងបង្អែកធំជាក់ជាមិនខាន បានជាលេងមិនញញេីតច្បាប់បែបនេះ ជាពិសេស ទោះបីជារាជរដ្ឋាភិបាល បេីកប្រទេសមែន តែថ្នាក់ដឹកនាំនៅតែព្រួយបារម្មណ៏ ក៏ដូចជាផ្តាំផ្ញេីរអោយប្រជាពលរដ្ឋចេះប្រយ័ត្នប្រយែង នឹងអនុវត្តន៍គោលការណ៍ 3កុំ នឹង3ការពារ នៅឡេីយ។

មួយវិញទៀតបេីតាមការបង្ហេីបប្រាប់ពីភ្ញៀវមកលេងនឹងសន្តិសុខនៅទីនោះបានប្រាប់ខាងសារពត៌មានយេីងអោយដឹងថា មានមេការម្នាក់ឈ្មោះ ហាន(រូប) ជាមេការធំនៅទីនេះ ហេីយជាអ្នកគៀងគរ ប្រជាពលរដ្ឋខ្មែរអោយចូលមកលេងយ៉ាងអណាធិបតេយ្យ។ ដូច្នេះហេីយ នេះជាបញ្ហាមួយដែលប្រឈមមុខធ្វេីអោយពលរដ្ឋមានឱកាសក្នុងការឆ្លងជំងឺ កូវីត19 ហេីយនៅមានបញ្ហាជាច្រេីនទៀតដល់ពលរដ្ឋដូចជា: អំពេីចោរកម្ម ឆក់ប្លន់ គ្រឿងញៀន អំពេីហិង្សាជាដេីម។ល។
ជាចុងក្រោយសូមសំណូមពរដល់ ស្ថាប័ន អង្គភាព មន្ត្រីពាក់ព័ន្ធក្នុងខេត្ត ត្បូងឃ្មុំទាំងអស់មេត្តា ចុះបេីកការសេុីបអង្កេត បេីរកឃេីញថា កាសុីណូ១នេះខុស សូមមានវិធានការតាមច្បាប់ផងទាន ជាពិសេសខាង អគ្គនាយកដ្ឋាន ល្បែងនឹង ពាណិជ្ជកម្ម មេត្តាចាត់មន្ត្រីក្រោមឱវាទមកតាមដាននឹងសេុីបអង្កេត ថាតេីកាសុីណូ១នេះបេីកលេងបែបនេះពិតជាត្រូវតាមច្បាប់រឺក៏ខុសច្បាប់។

ដោយ:យ៉ាន ឃុនមុន្នី អង្គភាព breaking tv online អង្គភាព យេីងខ្ញុំរីករាយក្នុងការកែរតំរូវ រាល់មានការលេីសលួស ខុសឆ្គងកន្លែងណាមួយ។សូមអរគុណ!!!

វីដែអូ