ពិធីចែកសម្ភារៈសិក្សាដល់កុមារ ស្របតាមគោលដៅនៃទិវាពិភពលោក ប្រឆាំងពលកម្មកុមារ
#ខេត្តកែប : នារសៀលថ្ងៃសុក្រទី១២ ខែវិច្ឆិកាឆ្នាំ២០២១ មានការរៀបចំពិធីចែកសម្ភារៈសិក្សាដល់កុមារ ស្របតាមគោលដៅនៃទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនានិងទិវាកុមារកម្ពុជា២០២១ ក្នុងបរិវេណសាលាបឋមសិក្សាហ៊ុន សែនវត្ត ភ្នំលាវ ស្ថិតនៅភូមិភ្នំលាវឃុំពងទឹកស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។
ក្នុងពិធីនេះដែរប្រារព្ធធ្វើឡើងដោយភាពញញឹមរាក់ទាក់ សំណេះសំណាលរកគ្នា ក្នុងទឹកចិត្តសប្បាយក្រៃលែង។ជាមួយគ្នានេះនៃអង្គពិធីមានសមាសភាពចូលរួម សរុប ១៨០ អង្គ/នាក់ក្នុងនោះ សិស្សសាលា (ភ្នំលាវ និង ត្រពាំងឈូក)មានចំនួន៩១នាក់
សិស្សសរុបទាំងអស់ចំនួន៣៣០នាក់ ។សិស្សានុសិស្សមួយនាក់ៗទទួលបាន សៀវភៅសរសេរ៣ក្បាល ប៊ិច២ដើម ថវិការ៤០០០រៀល និងលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលទទួលបាន ក្រមា ១និងថវិកា១០.០០០រៀល ថែមពីលើនេះសាលាបឋមសិក្សាភ្នំលាវ ទទួលបានម៉ាស់ចំនួន២០.០០០ម៉ាស់ នឹងបង់ថ្មចំនួន៨បង់ ចំណែកសាលាបឋមសិក្សាត្រពាំងឈូក ទទួលបានម៉ាស់ចំនួន៥០០ម៉ាស់ ដែលជាអំណោយ និងវត្ថុអនុស្សាវរីយ៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណះអភិបាលខេត្តកែប និងលោកជំទាវ៕#ស៊ុបអះម៉ាត់BreakingTVonline