ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
#ខេត្តកែប, បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩​ ជូន​ដល់​កុមារ​អាយុ​ ៥ឆ្នាំ ចាប់​ទី​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១!
Mon,01 November 2021 (Time 03:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 212នាក់)

#ខេត្តកែប,

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ខេត្តកែប​ បានអញ្ជើញជាអធិបតីបេីកយុទ្ធនាការចាក់​វ៉ាក់សាំងបង្ការជំងឺកូ​វីដ-១៩ ជូន​ដល់​កុមារអាយុ៥ឆ្នាំ នៅទូទាំងខេត្តកែប​ ។
មានប្រសាសន៍ក្នុងពិធីបេីកយុទ្ធនាការចាក់វ៉ាក់សាំងនាឱកាស​នោះ​ ឯកឧត្តម អភិបាល​ខេត្ត​ បានលេីកឡេីងថា ចំពោះកុមារអាយុ ៥ឆ្នាំ នៅខេត្តកែប​ មានចំនួន ១,៤៨៩នាក់ ក្រុង កែប​ ៧៤៩នាក់ ស្រុកដំណាក់ចង្អេីរ​ ៧៤០នាក់ ហើយចំពោះកុមារអាយុ ៦ ដល់ ១១ឆ្នាំ​ មានចំនួន​ ៥,១៥១នាក់​ ចាក់បាន ១០០% (សម្រាប់ដូសទី១) និង៩៩% (សម្រាប់ដូសទី២),​ កុមារអាយុ ១២ ដល់១៧ឆ្នាំ មានចំនួន ៦,៤៣៤នាក់ ចាក់បាន ៩០% (សម្រាប់ដូសទី១) និង៨៧% (សម្រាប់ដូសទី២)​ និងប្រជាពលរដ្ឋអាយុ ១៨ឡើង មានចំនួន ២៥,៩៩៦នាក់ ចាក់បាន ១០៣% (សម្រាប់ដូសទី១) និង៩៧% (សម្រាប់ដូសទី២)។

ឯកឧត្តម​ បានរំលឹកថា ការចាក់វ៉ាក់សាំងនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់កុមារអាយុ៥ឆ្នាំ ព្រោះថា វ៉ាក់សាំងទាំងនេះអាចជួយការពារកុមារពីជំងឺកូវីដ-១៩ ដោយបានបង្កេីតភាពស៊ាំ ក្នុងអំឡុងពេលដែលកូនកូនរបស់បងប្អូនចាប់ផ្ដេីមចូលសិក្សានៅសាលារៀនឬទៅប្រាស្រ័យទាក់ទងជាមួយកុមារដទៃទៀត ជាការកាត់បន្ថយនៅការឆ្លងនៃជំងឺកូវីដ-១៩ នៅត្រឹមកម្រិតទាបបំផុត ។
ឯកឧត្តម​ បន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលជានិច្ចកាលសម្តេចលោកតែងតែគិតគូរពី សុខទុក្ខ អាយុជីវិត ជីវភាព និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស​ និយាយជារួម និងនិយាយដោយឡែកចំពោះប្រជាពលរដ្ឋខេត្តកែប បានចូលរួមទប់ស្កាត់ និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ បានល្អប្រសើរ និងសូមអោយបងប្អូនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល​ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខមាលភាព​ របស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា ។
ឯកឧត្តម ក៏សូម​អំពាវនាវ​ដល់​​អ៊ុំ ពូ មីង ពុក ម៉ែ បងប្អូន​ទាំងអស់ សូមមេត្តា​ចូលរួម ដោយ​នាំ​កូនចៅ ដែលមាន​អាយុ​ ៥ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង​បង្ការកូ​វីដ-១៩ ដោយភ្ជាប់មកជាមួយនូវឯកសារ ដែលរាជរដ្ឋាភិបាលបានកំណត់​ និងត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ ៣កុំ​ ៣​ការពារ​ ពាក់​ម៉ាស់ លាងដៃដោយអាល់កុល និង​រក្សា​គម្លាត​សុវត្ថិភាព​​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​ កុំទៅ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កន្លែងមនុស្សច្រេីន​ និងកុំ​ចាប់ដៃគ្នា។
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ​ ឯកឧត្តម អភិបាល​ខេត្ត​ បានឧបត្ថម្ភ ជូនរដ្ឋបាលក្រុង-ស្រុក​នឹងក្រុមការងារចាក់វ៉ាក់សាំង​ ដោយក្នុង ០១ទីតាំង​ ទទួលបាន ទឹកសុទ្ធ ម៉ាស់ ជែលលាងដៃ ភេសជ្ជៈ បាកាស និងថវិកា ១,០០០,០០០៛៕#ស៊ុបអះម៉ាត់ព័ត៌មានbreakingtvonline

វីដែអូ