ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា​(៩-១១-១៩៥៣ - ៩-១១-២០២១ )
Wed,10 November 2021 (Time 03:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 222នាក់)

#ខេត្តកែប ;នាព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងែទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១រដ្ឋបាលខេត្តកែប៖បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២១) ដែលប្រារព្ធធ្វើឡើងនៅឧទ្យានសម្តេចតេជោ ហ៊ុន សែន វិមានឯករាជ្យ ខេត្តកែប ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ និងសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៥០០ អង្គ.នាក់បានចូលរួមយ៉ាងច្រើនកុះករ។

ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត
កែប ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សារខេត្ត និងឯកឧត្តម សាត សាមីអ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភាភូមិភាគ៥ ឯកឧត្តម ងួន ប៊ៀន
អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកែបផងដែរ។

ទិវាបុណ្យឯករាជ្យជាតិ គឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះមហាវិរៈក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនាំព្រះរាជបូជនីយកិច្ចទាមទារបាននូវឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ដែលធ្វើឱ្យកម្ពុជាទទួលបានឯករាជ្យមកដល់សព្វថ្ងៃនេះ។
ក្នុងបុព្វហេតុណាក៏ដោយទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានចាត់ទុកជាប្រវត្តិសាស្ត្រដែល កុលបុត្រជំនាន់ក្រោយត្រូវចូលរួមចងចាំ ថែរក្សា ការពារស្នាព្រះហស្ថនេះអោយខានតែបាន ដើម្បីកុំឱ្យជនណាក្រុមណាមកបំផ្លាញអុកឡុកទិវាដ៏មហោឡាឫកនេះឱ្យសោះ ព្រោះកាតព្វកិច្ចរបស់កុលបុត្រ ជំនាន់នេះគឺថែរក្សានូវស្នាដៃរបស់បុព្វបុរសជំនាន់មុន ហើយប្រឹងកសាងស្នាដៃរបស់ខ្លួនដើម្បីបន្សល់ទៅកូនចៅជំនាន់ក្រោយ ទុកជាប្រវត្តិសាស្ត្រ ដ៏អស្ចារ្យ៕

វីដែអូ