ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ទីតាំងសង្វៀនជល់មាន់ អាប៉ោ យូគីនៅក្រុងបានលុង គគ្រើកឡើងវិញលើសដើម សមត្ថកិច្ចជាប់ត្រគៀកមិនទាន់បង្ក្រាប!
Sat,02 May 2020 (Time 11:01 AM)
ដោយ ៖ ប្រ៑ីកឃីង (ចំនួនអ្នកអាន: 457នាក់)

គគ្រើកឡើងវិញហើយ!.. ទីតាំងសង្វៀនបញ្ជល់មាន់ អាប៉ោង យូគីមួយកន្លែងដ៍ធំ ក្នុងក្រុងបានលុង ខេត្តរតនគិរី មិនដឹងថា មូលហេតុអ្វី ទើបសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ លែងបង្រ្កាប
ខេត្តរតនះគីរី.............................
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានឲ្យដឹងថា ទីតាំងល្បែងបញ្ជាល់មាន់ និងបៀរអាប៉ោង យូគី មួយ កន្លែងនៅក្នុងចំការកៅស៊ូ ដែលស្ថិតនៅ ចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនគីរី ត្រូវបានបើកដំណើរការ លេងយ៉ាងគគ្រឹកគគ្រេង ឡើងវិញ ចំណែកសមកិច្ច និងអាជ្ញាធរពាក់ព័ន្ធ គឺមិនឃើញមានចំណាត់ការបង្ក្រាប ដូចពេលមុនទៀតនោះទេ ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀនបញ្ជល់មាន់ និងបៀរអាប៉ោង បានប្រាប់ភ្នាក់ ងារព័ត៌មានយើងថា រាល់ថ្ងៃគេឃើញមានម៉ូតូរថយន្ត សេរីទំនើបៗ ដឹកមាន់ជល់ចូលទៅក្នុងចំការកៅស៊ូ ដើម្បី ណាត់គ្នាបញ្ជុល់ និងមានល្បែងស៊ីសង យូគី អាប៉ោង លេងភ្នាល់ចាក់លុយចាញ់យកឈ្នះ រាប់ពាន់ រាប់ម៉ឺន ដុល្លា ព្រមទាំងស្រែកហូរកញ្រ្ជៀវឡូឡា ពេញក្នុងចំការស្វាយចន្ទី នៅពេលគេចាញ់ និងឈ្នះម្តងៗ គឺហាក់បី ដូចជាខ្វល់ខ្វាយខ្លាចញញើតអ្វីសោះតែម្តង ។

ពលរដ្ឋទាំងអស់នោះបន្តទៀតថា ម្ចាស់សង្វៀននេះ ពីមុនគាត់ជាអ្នកមានអំណាចម្នាក់ ក្នុងខេត្តរតនៈគីរី តែ ឥឡូវនេះ អស់បុណ្យស័ក្តិហើយ ពីព្រោះដល់អាយុ ចូលនិវត្តន៍ ប៉ុន្តែពលរដ្ឋ គាត់ពុំបានបង្ហាញប្រាប់ឈ្មោះ ថា ម្ចាស់សង្វៀនរូបនោះទេ តែសម្រាប់ភាពជោគជ័យរបស់ម្ចាស់សង្វៀន គឺពួកគេបានបើកលេងបានយ៉ាង រលូន ដោយអត់ឈឺក្បាលជាមួយសមត្ថកិច្ចអ្វីបន្តិចសោះតែម្តង ។

ក្នុងនោះដែរ គេក៍ល្បីថា មានសេនាដៃស្តាំរបស់មេសង្វៀនដ៍ធំម្នាក់ ជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ច តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ដើម្បីបិទមាត់បិទករ ជាថ្នូមិនឲ្យមានការចាប់ចង ឬបង្រ្កាបរំខានដល់ ក្រុមអ្នកញៀនល្បែងទាំងអស់នោះឡើយ ។

ប្រជាពលរដ្ឋ សំណូមពរដល់លោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណ:បញ្ជការឯកភាពខេត្ត និង លោក ហួត បូរី អធិការនគរបាលក្រុងបានលុង និងលោក ឧត្តមសេនីយ៍ទោ យិន សំណាង ស្នងការនគរបាល ខេត្តរតន:គីរី សូមលោកមេត្តាចាត់ វិធានការបង្ក្រាប និងទប់ស្កាត់បនល្បែងស៊ីសងមួយនេះផងទាន កុំឲ្យដូច ព័ត៌មានកំពុងល្បីថា ហេតុដែលក្រុមអ្នកញៀនល្បែងមានឥទ្ធិពលលេងឲ្យផ្អៀងខេត្តបាននោះ គឺព្រោះតែបុគ្គល សមត្ថកិច្ចមួយចំនួន ទទួលសំណែនសែនព្រេនចូលហោប៉ៅយ៉ាងស្ងាត់ៗ ទើបពួកគេបន្តបើកដំណើរការល្បែង ស៊ីសងបានយ៉ាងរលូនវិញ ៕
ទំនាក់ទំនងកម្មវិធីផ្សាយព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗTel0883070002

វីដែអូ