ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាបហ្គេមបាញ់ត្រីរបស់ឈ្មោះពៅចំនួន២ទូបានមួយដង្ហើមចង្រឹត ឥឡូវបើកលេងវិញនៅទីតាំងដដែលកក្រើកលើសដើម!!!
Thu,14 May 2020 (Time 05:58 PM)
ដោយ ៖ ប្រ៑ីកឃីង (ចំនួនអ្នកអាន: 827នាក់)

រាជធានីភ្នំពេញ:ល្បែងទូហ្គេមបាញ់ត្រីមួយកន្លែងស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោយពីសមត្ថកិច្ចចុះទៅបិទបានមួយដង្ហើមចង្រឹតកន្លងមកនោះ ឥឡូវចាប់បើកលេងយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃវិញហើយ ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រីខាងលើ បាននិយាយប្រាប់អ្នកកាសែតថា ល្បែងទូហ្គេមបាញ់ត្រីមួយកន្លែងនេះ ឃើញតែបិទ បើកដូចល្ខោនលេងរឿងអញ្ចឹង! ។ពួកគាត់បន្តថា សព្វថ្ងៃឃើញមានមនុស្សប្លែកៗមុខជាច្រើនចេញ-ចូលទៅក្នុងវង់ល្បែងមួយនេះផងដែរ រីឯសមត្ថកិច្ចក្នុងមូលដ្ឋានតែងជិះឆ្វែលចុះឡើងកាត់តាមកន្លែងនឹងរាល់ថ្ងៃបានឃើញតែហាក់ធ្វើមិនដឹងមិនឮសោះ ចំណែកម្ចាស់ទូហ្គេមបាញ់ត្រីស្គាល់ឈ្មោះតគ្នាថាឈ្មោះពៅមិនធ្លាប់ស្គាល់មុខទេ តែអ្នកមើលការប្រចាំទូហ្គេមប្រាប់ថាជាមនុស្សស្និតបំផុតនឹងលោកម៉េង វិមាតារា អធិការនគរបាលខណ្ឌមានជ័យថែមទៀតផង។ប្រភពនេះបន្តថា ជាក់ស្ដែងការដែលចុះបិទទីតាំងទូហ្គេមបាញ់ត្រីមួយនៅផ្ទះលេង៤៥៨ផ្លូវលំក្រុមទី១២ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កន្លងមក កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅវេលាម៉ោង១៥និង៣០នាទី កម្លាំងនគរបាលខណ្ឌមានជ័យ ដកហូតទូហ្គេមបាញ់ត្រីនៅនឹងកន្លែងចំនួន២ទូ របស់ឈ្មោះពៅជាទាហ៑ានមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ប៉ុន្តែបញ្ហាត្រង់ថា ករណីបង្ក្រាបហ្គេមបាញ់ត្រីមួយហ្នឹង ដូចជាមិនបានចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់នោះឡើយ គេសង្ស័យថាជាការសំដែងឆាកល្ខោនទេដឹង?បើពេលនេះល្បែងទូហ្គេមបាញ់របស់ឈ្មោះពៅ បានបើកដំណើរលេងគគ្រឹកគគ្រេងបានប្រមូលផ្ដុំមនុស្សមុខប្លែកៗជាពិសេសក្មេងទំនើងស្របពេលដែលប្រទេសយើងកំពុងទប់ស្កាត់ជម្ងឺឆ្លងដ៍កាចសាហាវកូវីដ១៩មិនទាន់មានសុវត្ថិភាពផងនោះ។
សំណូមពរមហាជនក៍ដូចបងប្អូនប្រជាពលរដ្ឋស្នើរទៅលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកស ថេតអគ្គស្នងការរងនិងជាស្នងការរាជធានី សូមមេត្តាចាប់អារម្មណ៍ ចុះពិនិត្យមើល ចំពោះសកម្មភាពអកម្មរបស់អាជ្ញាធរខណ្ឌមានជ័យនិងលោកម៉េង វិមានតារា អធិការខណ្ឌមានជ័យ ដែលបណ្ដែតបណ្ដោយ
នាំអោយកើតមានល្បែងសុីសងយ៉ាងពេញបន្ទុកនៅតាមមូលដ្ឋាន ដែនដីដែលត្រូវគ្រប់នោះ ជាពិសេសហាក់ដើរបញ្ច្រាស់ទិសពីការអនុវត្តន៍នូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាកាពារសន្តិសុខ សេចក្ដីសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។៚
ទំនាក់ទំនងព័ត៍មាននឹងពាណិជ្ជកម្មផ្សេងៗតាមរយះទូរស័ព្ឌលេខ0883070002!!

វីដែអូ