ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
វង់ល្បែងជល់មាន់នៅស្រុកទ្រាំងឯខែត្រតាកែវបើកលេងត្រជាក់ល្ហឹមអាជ្ញាធរសម្ងំធ្វើមិនដឹង!
Fri,06 March 2020 (Time 10:32 AM)
ដោយ ៖ រតនាតាកែវ (ចំនួនអ្នកអាន: 588នាក់)

ខេត្តតាកែវ៖វង់ល្បែងសង្វៀន មាន់ជល់នឹងអាប៉ោងមួយកន្លែងដែលមានទីតាំងក្បែរឡតាកុយ ស្ថិតនៅ ភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង បានបើកលេងយ៉ាងគគ្រឹកគគ្រេង ឡើងវិញ លើសដើម ដែលមានម្ចាស់ សង្វៀន ឈ្មោះផល និងឈ្មោះរ៉ៃ បានដើរ និយាយអួតអាង ប្រាប់អ្នកញៀន ល្បែងនៅកន្លែងជល់មាន់នោះថា កំុខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចណាចាប់ដាក់គុក ច្រវាក់អ្វីឡើយ។ព្រោះរូបគេបានយកសំណែនទៅថ្វាយ ជូន លោកអភិបាលស្រុកទ្រាំង មេនគរបាល និងមេអាវុធហត្ថ អស់ហើយ នាំគ្នាលេងតាមសម្រួលទៅ កុំភ័យនិងព្រួយអ្វីឡើយ ព្រោះយើងមានខ្សែកាបដ៏រឹងមាំនោះហើយ។

តាមប្រភពបានបញ្ជាក់ ថាក្រៅពី សង្វៀនដ៏ធំ មួយនេះក៏មានមាន់ជល់តាមទូរទស្សន៍ អនឡាញ ទី១នៅជាប់ថ្នល់ ភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំងនិង ទី២ ស្ថានីយ ប្រេងឥន្ទ Sokimex ប្រឡាយ០១បានបើកលេងស្រែកហ៊ោកញ្ជ្រៀវ អឹងកងមិនខ្វល់ ផលប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្បែរខាងនោះឡើយ។

ចំណែកឯ លោកឈួន ផាន់នី អភិបាល ស្រុកទ្រាំង និងលោក ផានផល អធិការស្រុក ទ្រាំងគឺម្នាក់ៗធ្វើឲ្យត្រជាក់ល្ហឹមតែម្តងគាំងត្រកៀកស្តូកបានបណ្តែតបណ្តោយ ឲ្យមានល្បែងសីុសងកើតមានយ៉ាងពេញបន្ទុក នៅដែនដីដែល ខ្លួនគ្រប់គ្រងទៅវីញ។

មិនតែប៉ុណ្ណោះ លោកហ៊ានផ្គើន ទៅនិងបទបញ្ជា របស់សម្តេច ក្រឡាហោមស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃទៀតផង។

ទាក់ទងនិង ករណីសង្វៀន មាន់ជល់ នៅឃុំត្រឡាចនោះ លោក ផានផល អធិការស្រុកទ្រាំង បានបញ្ជាក់ឲ្យតាព្រហ្មដឹង តាមទូរស័ព្ទដូចជាភ្ញាក់ពីដេក កាលពីរសៀល ថ្ងៃទី០៥ ខែមីនា ថារឿងសង្វៀនមាន់ឈ្មោះផល ដែលបើកលេង នោះ លោកពុំដឹងខ្យល់អីទេ លោកថា ទើបតែបង្រ្កាប បានប្រហែលមួយខែ ស្រាប់តែគេលួចបើកលេងវិញយ៉ាងសុខស្រួលបែបនោះ។

រីឯលោក ឈួនផាន់នី អភិបាលស្រុក ទ្រាំងវិញធ្វើ រឹក ធំជាង នាយករដ្ឋមន្ត្រី ទៀតអង្គភាព យើង បានទូរស័ព្ទ ទៅលោក ចំនួន បីដង លោក មិនខ្ចីលើក ធ្វើអីកយ! ពលរដ្ឋបាន ដាក់សំណួរ ថា តើលោក អភិបាល ស្រុកទ្រាំង រូបនេះ ធ្វើការបំរើរាស្ត្រ ឬក៏ធ្វើចៅហ្វាយរាស្ត្រ? បើសិន ជាមានអភិបាលស្រុក របៀបនេះច្រើននាក់ទៀតនោះ ប្រកដជាប្រជាពលរដ្ឋ រងទឹកភ្នែកជាក់ជាមិនខានឡើយ។ដោយ រតនាតាកែវ

វីដែអូ