ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបទីតាំង ផ្សារទំនើបជនជា​តិ​ចិ​នមួយកន្លែង លក់ផលិតផលគ្រឿ​ង​បរិភោគ ខូចគុណភាព និងហួស​កា​លបរិច្ឆេទ នៅក្រុងសៀមរាប
Thu,05 March 2020 (Time 04:09 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 463នាក់)

ខេត្តសៀមរាប ៖ តាមការណែនាំរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេ​ត្ត និងក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន  ព្រះរាជអាជ្ញារង  នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប , កម្លាំងនគ​រ​បា​លការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច  សហការជាមួយមន្ត្រីសាខាកាំកុងត្រូល ខេត្តសៀមរាប   និងអាជ្ញាធរមូលដ្ឋាន ចុះប​ង្ក្រា​បទីតាំងផ្សារទំនើបរបស់ជនជាតិចិនមួយ លក់ផលិតផលគ្រឿងឧបភោគ បរិភោគ  ខូចគុណភាព កោសលុបកាលបរិច្ឆេទប្រើ​ប្រាស់ និងវាយលេខកាលបរិច្ឆេទថ្មី ស្ថិតនៅភូមិសាស្ត្រ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។សមត្ថកិច្ចបញ្ជាក់ថា ទីតាំងបង្ក្រាបនេះ  គឺលក់ផលិតផលគ្រឿងឧបភោគ  បរិភោគ ខូចគុណភាព (ហួសកាលបរិច្ឆេទប្រើប្រាស់ និ​ងកោសលុបកាលបរិច្ឆេទប្រើប្រាស់ចាស់ រួចវាយលេខកាល បរិច្ឆេទប្រើប្រាស់ថ្មី)  ដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខ​ភា​ពរបស់អ្នកបរិភោគ ។ក្នុងកិច្ចប្រតិបត្តការនោះ សមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យ និងឆែកឆេរជាក់ស្តែង រកឃើញវត្ថុតាងមានដូចខាងក្រោម ៖​-  ចាប់ដកហូតផលិតផលខូចគុណភាពចំនួន ១៤៥មុខ ស្មើនឹង ៨៩៦គីឡូក្រាម ។-  ម៉ាស៊ីនវាយប្តូរលេខកាលបរិច្ឆេទចំនួន ២គ្រឿង (ខូច ១គ្រឿង) ។-  Computer ចំនួន ១គ្រឿង ។- Hard Disk កាមេរ៉ាសុវត្ថិភាពចំនួន ១គ្រឿង ។ទន្ទឹមនឹងនេះ នៅថ្ងៃទី៤ ខែមីនា  ឆ្នាំ២០២០នេះ  វេលាម៉ោង១៤៖៩នាទី  កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បា​នបញ្ជូនជនសង្ស័យជាជនជាតិចំនួន ៣នាក់  ទៅសាលាដំបូងខេត្តសៀមរាប  ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់  និងបានធ្វើ​កំណត់ហេតុ បិទទីតាំងអាជីវកម្មខាងលើនេះ ជាបណ្តោះអាសន្ន ៕

វីដែអូ