ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
សិស្ស-និស្សិត ជិត៣០០លាននាក់ ត្រូ​វស្ថិតនៅក្នុងផ្ទះជាច្រើនសប្ដាហ៍ មិន​អា​ចទៅសាលារៀនបាន! ដើម្បីចូលរួ​ម​ទប់ស្កាត់ ការរីករាលដាលជំងឺ CO​V​​ID-19
Thu,05 March 2020 (Time 03:26 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 406នាក់)

បរទេស ៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA  នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០នេះ អង្គការ UNESCO បា​នឱ្យដឹងថា សិស្ស-និស្សិត  ជិត៣០០លាននាក់  នឹងត្រូវស្ថិតនៅក្នុងផ្ទះជាច្រើនសប្ដាហ៍ ដោយមិនអា​ច​ទៅ​សាលារៀន ឬសាក​ល​​​​​វិ​ទ្យាល័យរបស់ពួកគេ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈបណ្ដាប្រទេសមួយចំនួន ប្រកាសបិទថ្នា​ក់​រៀន ជាវិធានការមួយដើម្បីចូលរួម​ទ​ប់ស្កាត់ ការរីករាលដាលជំងឺ COVID-19 ។

បើតាមអង្គការ UNESCO ខណៈ COVID-19 រីករាលដាលកាន់តែខ្លាំង  បណ្ដាប្រទេសជាច្រើនបានចាត់វិធានការពិសេសៗ ក្នុងនោះ​រួមទាំងការ  បិទសាលារៀនជាបណ្ដោះអាសន្ន  ដោយគ្រាន់តែកាលពីថ្ងៃពុធ ប្រទេសចំនួន១៣  បានដាក់ចេញនូវវិធានការ​បែ​បនេះ ដែលអាចនឹងធ្វើឱ្យ ប៉ះពាល់ដល់សិស្ស-និស្សិត ២៩០,៥លាននាក់ នៅទូទាំងពិភពលោក  ស្របពេលប្រទេស៩ផ្សេងទៀ​ត កំពុងអនុវត្តវិធានការបិទសាលារៀន ត្រឹមថ្នាក់តំបន់ ។

គួរជម្រាបថា មនុស្សច្រើនជាង  ៩៥,០០០នាក់ហើយ បានឆ្លង  និងច្រើនជាង ៣,២០០នាក់  ទៀតស្លាប់ នៅទូទាំងពិភពលោក ដោ​យសារជំងឺ COVID-19 ដែលបានរីករាលដាលទៅកាន់ប្រទេស និងដែនដីជាង ៨០ នៅក្រៅប្រទេសចិន។ ប្រឈមមុខនឹង C​O​V​ID-19 រដ្ឋាភិបាលអ៊ីតាលី បានសម្រេចចិត្តបិទសាលា និងសាកលវិទ្យាល័យទាំងអស់  នៅទូទាំងប្រទេសរហូតដល់ថ្ងៃទី១៥ ខែ​មី​នា ហើយកូរ៉េខាងត្បូង ជប៉ុន និងបារាំង ជាដើម ក៏បានប្រកាសពីការបិទថ្នាក់រៀនផងដែរ ៕

វីដែអូ