ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
កម្លាំងសមត្ថកិច្ចខេត្តព្រះវិហារ បើ​ក​ប្រតិបត្តិបង្រ្កាបទីតាំងស្តុកឈើខុ​ស​ច្បាប់ និងដកហូតឈើបានប្រហែ​ល ២០ម៉ែត្រគូបនៅស្រុកត្បែងមាន​ជ័យ
Wed,04 March 2020 (Time 04:09 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 451នាក់)

ខេត្តព្រះវិហារ​ ៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានសហការជាមួ​យ​​​​​មន្ត្រីសង្កា​ត់​រដ្ឋបាលព្រៃឈើត្បែងមានជ័យ បានចុះបង្រ្កាបទីតាំង សន្និធិឈើខុសច្បាប់ ១កន្លែង នៅចំណុចភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែ​ងមានជ័យ ខេត្តព្រះវិហារ។ ជាមួយគ្នានោះ កម្លាំងបានធ្វើការរឹបអូសឈើប្រភេទលេខ២ បានប្រ​មា​ណ ២០ម៉ែត្រគូប ។

មន្ត្រីអាវុធហត្ថខេត្តមួយរូប បានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមបទបញ្ជានាយឧត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រ​ទេ​ស និងជាប្រ​ធា​ន​គណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ ក៏ដូចជាបទបញ្ជាលោក  ប្រាក់ សុវណ្ណ អភិបា​លខេត្តព្រះវិហារ និងជាប្រ​ធា​នគណៈបញ្ជាការឯកភាពខេត្ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ  តែងដាក់បទបញ្ជាមន្ត្រីអាវុធហត្ថតាមបណ្តាស្រុក ក្រុង និ​ងស្នាក់ការសន្តិសុខ ត្រូវយកចិត្តទុកដាក់បង្រ្កាប បទល្មើសធនធានធម្មជាតិដូចភ្លៀងរលឹម និងឱ្យមានប្រសិទ្ធិភាព ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថព្រះវិ​ហា​រ បានដឹ​កនាំ​កម្លាំងកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ  សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ  បានចុះបង្រ្កាបទីតាំងស្តុកឈើខុសច្បា​ប់​មួយកន្លែង ខណៈដែលឈ្មួញបំរុងលើកឡើងរថយន្តនៅចំណុចទីតាំងខាងលើ ។

បច្ចុប្បន្នឈើដែលដកហូតបាន ត្រូវបានធ្វើការដឹកជញ្ជូនយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីធ្វើការវា​ស់​​វែងចំនួនពិតប្រាកដ ៕

វីដែអូ